យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស បច្ចុប្បន្ន ការញ៉ាំកាហ្វេលាយជាមួយទឹកក្រូចឆ្មារបានក្លាយជាទម្លាប់ពេញនិយមបំផុតសម្រាប់អ្នកចង់ស្រកទម្ងន់។ កាហ្វេផ្តល់ថាមពល និងកាហ្វេអ៊ីន ខណៈក្រូចឆ្មារសម្បូរវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ទោះជាយ៉ាងណា ការសិក្សាវិទ្យាសាស្ត្របង្ហាញថា ការលាយបញ្ចូលគ្នានេះមិនមែនជា “រូបមន្តទិព្វ” សម្រាប់រំលាយជាតិខ្លាញ់ដូចដែលមនុស្សភាគច្រើនជឿនោះទេ។
ការពិតនៃការសម្រកទម្ងន់ស្ថិតនៅលើជាតិកាហ្វេអ៊ីនតែមួយមុខប៉ុណ្ណោះ។ ជាតិកាហ្វេអ៊ីនជួយរំញោចជាលិកាខ្លាញ់ដែលដើរតួនាទីដុតរំលាយកាបូអ៊ីដ្រាត និងជាតិខ្លាញ់ឱ្យទៅជាថាមពល និងបង្កើនអត្រាមេតាបូលីសក្នុងរាងកាយ។ ដោយឡែក ចំពោះក្រូចឆ្មារវិញ មិនមានភស្តុតាងណាមួយបញ្ជាក់ថាវាជួយដុតខ្លាញ់ឡើយ។ ការដែលមនុស្សខ្លះស្រកទម្ងន់ក្រោយញ៉ាំទឹកក្រូចឆ្មារ គឺដោយសារការញ៉ាំទឹកបានច្រើនជួយឱ្យឆាប់ឆ្អែត មិនមែនមកពីអាស៊ីតក្នុងក្រូចឆ្មារនោះទេ។
ទន្ទឹមនឹងអត្ថប្រយោជន៍ ក៏មានការព្រមានអំពីផលប៉ះពាល់មួយចំនួនផងដែរ។ ការទទួលទានកាហ្វេអ៊ីនច្រើនពេកអាចនាំឱ្យញៀន រំខានដល់ការគេង និងធ្វើឱ្យរលាកចុងដង្ហើម។ ចំណែកឯអាស៊ីតស៊ីទ្រីកក្នុងក្រូចឆ្មារ អាចធ្វើឱ្យសឹកស្រទាប់ការពារធ្មេញ ប្រសិនបើទទួលទានជាប្រចាំក្នុងរយៈពេលយូរ។
ដូច្នេះ ដើម្បីសម្រកទម្ងន់ដោយសុវត្ថិភាព អ្នកគួរផ្ដោតលើការហាត់ប្រាណ និងរបបអាហារដែលមានតុល្យភាព ជាជាងការរំពឹងលើភេសជ្ជៈលាយបញ្ចូលគ្នានេះ៕
ចែករំលែកព័តមាននេះ