ប្រទេសចិន ៖ ចិនប្រកាស នាថ្ងៃទី២៤ មករា ពីការបើកការស៊ើបអង្កេតលើអ្នកទទួលខុសត្រូវជាន់ខ្ពស់បំផុតមួយរូបនៃទីបញ្ជាការដ្ឋានយោធាជាន់ខ្ពស់នៃកងទ័ពចិន ពីបទរំលោភបំពានធ្ងន់ធ្ងរលើវិន័យ ជាពាក្យមួយចង់និយាយសំដៅលើអំពើពុករលួយ ។

ក្នុងសេចក្ដីប្រកាសមួយក្រសួងការពារជាតិចិនពន្យល់ថា ក្រោយការពិនិត្យយើងបានសម្រេចបើកការស៊ើបអង្កេតលើឧត្ដមសេនីយZHANG YOUXIA ជាអនុប្រធានមួយរូបនៃគណៈកម្មាធិការយោធាកណ្ដាលចិនដ៏ខ្លាំង និងលើឧត្ដមសេនីយLIU ZHENLI នាយសេនាធិការកងទ័ព ។ ឧត្ដមសេនីយZHANG YOUXIAអាយុ៧៥ឆ្នាំ និងឧត្ដមសេនីយLIU ZHENLI អាយុ៦១ឆ្នាំ សុទ្ធតែជាប់ង្ស័យពីបទរំលោភបំពានធ្ងន់ធ្ងរលើវិន័យនិងច្បាប់។
គណៈកម្មាធិការយោធាកណ្ដាលចិន ដែលមានលោកស៊ីជីនពីងជាប្រធាន ជាស្ថាប័នទីបញ្ជាការដ្ឋានយោធាកំពូលរបស់ចិន ដែលមានតួនាទីត្រួតពិនិត្យដាច់ខាតរបស់បក្សលើកងទ័ពហើយសម្របសម្រួលកិច្ចការពារជាតិ ។ ឧត្ដមសេនីយZHANG YOUXIA ជាឧត្ដមសេនីយជាន់ខ្ពស់បំផុតរបស់ចិន ហើយក៏ជាសមាជិកការិយាល័យនយោបាយរបស់បក្សកុំមុយនីស្តចិន ។
ណៈកម្មាធិការយោធាកណ្ដាលចិន មានអនុប្រធាន២រូប ។ អនុប្រធានមួយរូបទៀត គឺឧត្ដមសេនីយZHANG SHENGMIN ដែលឡើងកាន់តំណែងនោះកាលពីខែតុលា ក្រោយការដកតំណែងនេះពីឧត្ដមសេនីយHE WEIDONG បន្ទាប់ពីការស៊ើបអង្កេតមួយពីបទពុករលួយ។
ឧត្ដមសេនីយLIU ZHENLI ជាអ្នកទទួលខុសត្រូវខាងរៀបចំផែនការ ប្រតិបត្តិការយោធា ។ ក្រសួងការពារជាតិចិនអះអាងលើពាក្យចចាមអារ៉ាមនានា ដែលចាប់ផ្ដើមនិយាយតៗគ្នាក្នុងសប្ដាហ៍មុននេះ ក្រោយអវត្តមានរបស់ឧត្ដមសេនីយZHANG YOUXIAនិងឧត្ដមសេនីយLIU ZHENLI ក្នុងកិច្ចប្រជុំផ្លូវការមួយដឹកនាំធ្វើដោយលោកសីុជីនពីង ចូលរួមដោយឧត្ដមសេនីយZHANG SHENGMIN ។
ចាប់តាំងពីលោកឡើងកាន់តំណែងជាប្រមុខបក្សកុំមុយនីស្តចិនពីឆ្នាំ២០១២ មក លោកស៊ីជីនពីង បានប្រកាន់យកការតស៊ូប្រឆាំងអំពើពុករលួយ ជាអាទិភាពសម្រាប់គ្រប់លំដាប់ថ្នាក់រដ្ឋនិងបក្សកុំមុយនីស្តចិន ។ បណ្ដាសកម្មជននៃយុទ្ធនាការនោះអះអាងថា យុទ្ធនាការនេះជួយដល់អភិបាលកិច្ចល្អ។ចំណែកពួកអ្នកវិភាគដទៃៗទៀតយល់ថា យុទ្ធនាការប្រឆាំងអំពើពុករលួយអាចជួយកម្ចាត់គូប្រជែងខាងនយោបាយសំខាន់ៗរបស់លោកស៊ីជីនពីង ។
ការស៊ើបអង្កេតប្រឆាំងអំពើពុករលួយ ប្រកាសកាលពីខែតុលាដោយក្រុងប៉េកាំង សំដៅអ្នកទទួលខុសត្រូវខាងយោធាសរុប៩រូប ។ កាលពីឆ្នាំ២០២៤អតីតរដ្ឋមន្ត្រីការពារប្រទេស លោកLI SHANGFU ត្រូវបានបណ្ដេញចេញពីបក្សកុំមុយនីស្តចិន ពីបទប្រព្រឹត្តអំពើខុសច្បាប់នានា ពិសេសជាប់សង្ស័យពីបទពុករលួយ។ អ្នកបន្តតំណែងពីលោកគឺលោកWEI FENGHEក៏ទទួលវាសនាដូចគ្នានេះដែរ៕
ចែករំលែកព័តមាននេះ