អាមេរិក-កាណាដា ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ គំរាមជាថ្មីប្រឆាំងកាណាដា កាលពីថ្ងៃ២៤ មករា ប្រកាសត្រៀមបង្កើនពន្ធគយថ្មីលើប្រទេសជាប់ជិតនេះ ប្រសិនបើបន្តចង់ពង្រីកការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយចិន។
លោកត្រាំបានបញ្ចេញជាថ្មីអាវុធពន្ធគយ ដោយលោកអះអាងតាមបណ្ដាញសង្គមTRUTH SOCIALថា លោកនឹងយកពន្ធគយ១០០% លើផលិតផលកាណាដានាំចូលអាមេរិក ក្នុងករណីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកាណាដានិងចិន។
លោកត្រាំថា លោកមិនចង់ឲ្យកាណាដាក្លាយជាទីតាំងនៃការពង្រីកផលិតផលចិន ហូរចូលមកកាន់សហរដ្ឋអាមេរិកឡើយ ។ ចិននឹងលេបត្របាក់កាណាដាទាំងឆៅតែម្ដង ចាប់ហែកកាណាដាទាំងស្រុង ក្នុងនោះ ដោយទាំងបណ្ដាសហគ្រាស កោសិកាសង្គម និងរបៀបរបបរស់នៅជាទូទៅ។
ពោះការលើកឡើងរបស់លោកត្រាំ រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងពាណិជ្ជកម្ម រវាងកាណាដានិងអាមេរិក លោកដូមីនិកឡឺប្លង់ មានប្រតិកម្មថា ពុំមានការអនុវត្តការផ្លាស់ប្ដូរសេរីជាមួយចិនឡើយ។ តាមការពិតទៅនោះជាដំណោះស្រាយ លើបញ្ហាពន្ធគយសំខាន់ជាច្រើន ។ ចំណែកលោកម៉ាតធៀវហូលមេស្តអនុប្រធានប្រតិបត្តិនៃសភាពាណិជ្ជកម្មកាណាដា បានការពារភាពចាំបាច់នៃការពង្រីក ទំនាក់ទំនងជាមួយចិននិងប្រទេសដទៃៗទៀត ហើយក៏មិនបដិសេធដែរការផ្លាស់ប្ដូរជាមួយអាមេរិក។
ដោយគូសបញ្ជាក់ពីការព្រួយបារម្ភរបស់បណ្ដាសហគ្រាសកាណាដាលោកសង្ជឹមថា កាណាដានិងអាមេរិក នឹងឈានដោយឆាប់រហ័សសម្រេចបានការយោគយល់គ្នាទៅវិញទៅមក កាន់តែប្រសើរ ។
ក្រោយវិលចូលកាន់សេតវិមានជាថ្មី លោកដូណាល់ត្រាំចង់ដណ្ដើមយកកាណាដាជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក។ កាណាដាក៏ជាគោលដៅដំបូងគេនៃសង្គ្រាមពាណិជ្ជកម្មគ្រប់បែបយ៉ាងរបស់លោកត្រាំដែរ៕
ចែករំលែកព័តមាននេះ