ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​រាតត្បាត​ជំងឺ នី​ប៉ា​ហ៍ នៅ​ប្រទេស​ឥណ្ឌា ឆ្លង​អ្នកជំងឺ​៥​នាក់ ក្នុង​នោះ​២​នាក់​ជា​ពេទ្យ

26 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ ផ្ទុះ​រាតត្បាត​ជំងឺ នី​ប៉ា​ហ៍ នៅ​ប្រទេស​ឥណ្ឌា ឆ្លង​អ្នកជំងឺ​៥​នាក់ ក្នុង​នោះ​២​នាក់​ជា​ពេទ្យ។ ជំងឺ​នី​ប៉ា​ហ៍ គឺជា​ជំងឺ​បង្ក​ឡើង​ដោយ​វីរុស​ដ៏​ធ្ងន់ធ្ងរ ហើយ​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​។…

រាជធានី​ភ្នំពេញ ៖ ផ្ទុះ​រាតត្បាត​ជំងឺ នី​ប៉ា​ហ៍ នៅ​ប្រទេស​ឥណ្ឌា ឆ្លង​អ្នកជំងឺ​៥​នាក់ ក្នុង​នោះ​២​នាក់​ជា​ពេទ្យ។ ជំងឺ​នី​ប៉ា​ហ៍ គឺជា​ជំងឺ​បង្ក​ឡើង​ដោយ​វីរុស​ដ៏​ធ្ងន់ធ្ងរ ហើយ​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​។ វីរុស​នី​ប៉ា​ហ៍ រីក​រាលដាល​ដោយ​ផ្ទុក​លើ​សត្វ​ប្រចៀវ និង​សត្វ​ច្រឹង និង​អាច​ឆ្លង​មក​មនុស្ស និង​ជ្រូក នេះ​បើ​យោងតាមប្រភពពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC របស់កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៦​នេះ ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ឲ្យ​ដឹង​បន្ត​ថា វា​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ទៀត តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់ តាម​រយៈ​ទឹក​សរីរាង្គ​មនុស្ស​។ អ្នក​ឆ្លង​ជំងឺ​នេះ មាន​អត្រា​ស្លាប់ ចន្លោះ​ពី ៤០%–៧០% ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បន្ត​ទៀត​ថា ការ​ផ្ទុះ​ឡើង នៃ​ជំងឺ​នី​ប៉ា​ហ៍ កើតឡើង​ស្ទើរតែ​ជា​រៀង​រាល់​ឆ្នាំ នៅ​ក្នុង​តំបន់​មួយ​ចំនួន នៃ​ទ្វីបអាស៊ី​ខាងត្បូង កើតជា​ញឹកញាប់​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស និង​ឥណ្ឌា​។ ជំងឺ​នេះ​ក៏​ធ្លាប់​ផ្ទុះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន និង​សឹ​ង្ហ​បុរី ផង​ដែរ ជា​ពិសេស គឺ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ក្នុង​ឆ្នាំ​១៩៩៩ ដែល​បណ្ដាល​ឲ្យ​ឈឺ ៣០០​នាក់ ក្នុង​នោះ​១០០​នាក់​បាន​ស្លាប់​។ មនុស្ស​អាច​ឆ្លង​មេរោគ​នី​ប៉ាន៍ តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់​ជាមួយ​សត្វ ដែល​ផ្ទុកមេរោគ ដូច​ជា​ប្រចៀវ ច្រឹង ឬ​ជ្រូក ដែក​មាន​ផ្ទុកមេរោគ​នី​ប៉ា​ហ៍ ការ​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ ដូច​ជា​ផ្លែ​ឈើ ឬ​ទឹកត្នោត ដែល​ប្រឡាក់​ដោយ​សត្វ ដែល​ផ្ទុកមេរោគ ។

CDC បញ្ជាក់​ថា ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ តាម​រយៈ​លាងដៃ​របស់​អ្នក​ឱ្យ​បាន​ទៀងទាត់​ជាមួយ​សាប៊ូ និង​ទឹក ចៀសវាង​ការ​ប៉ះពាល់​ជាមួយ​សត្វ​ប្រចៀវ ច្រឹង ឬ​ជ្រូក​ឈឺ ចៀសវាង​ការ​ប៉ះពាល់​ជាមួយ​ឈាម ឬ​សារធាតុ​រាវ​ក្នុង​រាង​កាយ​របស់​អ្នកជំងឺ ដែល​មាន​មេរោគ Nipah ។ អ្នក​ដែល​មាន​ជំងឺ Nipah ជា​ធម្មតា​ឈឺ​រយៈពេល ៣ ទៅ ១៤​ថ្ងៃ ដោយ​មាន​គ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក និង​ពិបាក​ដកដង្ហើម​។ ក្រោយមក នៃ​ការ​ឆ្លង​មេរោគ មនុស្ស​មួយ​ចំនួន​អាច​ជួប​ប្រទះ​នឹង​ការ​ហើម​ខួរក្បាល ឬ​រលាក​ខួរក្បាល ដែល​រោគ​សញ្ញា​ធ្ងន់ធ្ងរ​អាច​រួម​មានការ​ភាន់ច្រឡំ ងងុយដេក ប្រកាច់ ។ អ្នក​ដែល​មាន​រោគ​សញ្ញា​ទាំងនេះ​អាច​សន្លប់​ក្នុង​រយៈពេល ២៤-៤៨​ម៉ោង ។

CDC បាន​បញ្ជក់​បន្ថែម​ថា រហូត​ដល់​ពេល​នេះ ប្រទេស​កម្ពុជា មិន​ដែល​រក​ឃើញ ជំងឺ នី​ប៉ា​ហ៍ កើត​លើ​មនុស្ស​នៅឡើយ​ទេ តែ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង កំពុង​យកចិត្ត​ដាក់​ធ្វើការ​តាមដាន និង​ត្រៀមលក្ខណៈ​ឆ្លើយ​តប​នឹង​ការ​រា​ត្បា​ត​ជំងឺ​នេះ​ជាប់​ជា​និច្ច ។ ក្នុង​ករណី​សង្ស័យ​សូម​ផ្ដល់​ព័ត៌មាន​បន្ថែម​មក​លេខ ១១៥ ឬ ០១២៤៨៨៩៨១ ដោយ​មិន​គិតថ្លៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ