ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​ និង​ស្គាល់​អត្ត​សញ្ញា​ណ​ហើយ បុរសចិនម្នាក់ ​ដែល​ស្លាប់​ក្នុង​រថយន្ត​ព្រូស

2 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ បុរស​ជនជាតិ​ចិន ​ដែល​ស្លាប់​នៅ​ក្នុង​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស នៅ​ត្រង់​ចំណុច​មុខ​ផ្ទះ​លេខ​P៩២ ផ្លូវ​A បុរី​ពិភព​ថ្មី​គួរ​ស្រូវ​២ ស្ថិត​ក្នុងភូមិ​ស្រីស្នំ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ…

រាជធានី​ភ្នំពេញ​ ៖ បុរស​ជនជាតិ​ចិន ​ដែល​ស្លាប់​នៅ​ក្នុង​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស នៅ​ត្រង់​ចំណុច​មុខ​ផ្ទះ​លេខ​P៩២ ផ្លូវ​A បុរី​ពិភព​ថ្មី​គួរ​ស្រូវ​២ ស្ថិត​ក្នុងភូមិ​ស្រីស្នំ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើ​លនា​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៦​នោះ ត្រូវ​បានដឹង​មូលហេតុ​ និង​ស្គាល់​អត្ត​សញ្ញាណ​ហើយ ។

បុរស​នោះ​ឈ្មោះ ZHENG CHAOSEN អាយុ​៥៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​រោងចក្រ កាន់​លិខិតឆ្លងដែន​លេខ​EE.. ស្នាក់​នៅផ្ទះ​លេខ​P៩២ ផ្លូវ​A បុរី​ពិភព​ថ្មី​គួរ​ស្រូវ​២ ស្ថិត​ក្នុងភូមិ​ស្រីស្នំ សង្កាត់​ព្រែក​កំពឹស​នោះ។ សមត្ថកិច្ច​សង្ស័យ​ថា ​គាត់​មិន​ស្រួលខ្លួន​ខ្លាំង ហើយ​ខំប្រឹង​បើករថយន្ត​ទាំង​ត្រដាបត្រដួស​ចេញពី​កន្លែង​ណាមួយ រហូត​ដល់​មុខ​ផ្ទះ​ ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង ។

បើ​តាម​បុរស​ឈ្មោះ ZHENG WEIHAO អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន ត្រូវជា​កូនប្រុស​បង្កើត​របស់​អ្នក​ស្លាប់ ​បាន​បំភ្លឺ​ប្រាប់​នគរបាល​ថា ខ្ញុំ ​និង​ឪពុក​រស់នៅ​ក្នុងផ្ទះ​ខាងលើ​ជាមួយ​គ្នា ហើយ​នៅ​វេលា​ម៉ោង​ប្រហែល​៨​យប់​ ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៦ ខ្ញុំ និង​ឪពុក​បាន​ទៅ​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ​ នៅ​ឯ​បុរី​ប៉េងហួត ​ផ្លូវ​៦០​ម៉ែត្រ។ រហូត​ដល់​វេលា​ម៉ោង​ប្រហែល​០១យប់​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមករា ទើប​ខ្ញុំ និង​ឪពុក​ឈប់​ផឹក ​រួច​បើករថយន្ត​ត្រលប់​មក​ដល់​ផ្ទះ​វិញ ហើយ​ខ្ញុំ​បាន​ចុះ​ពីលើ​រថយន្ត ​ចូល​ទៅ​ក្នុងផ្ទះ ចំណែក​ឪពុក​ខ្ញុំ ​បាន​បើករថយន្ត​ចេញ​ទៅ​បាត់ មិនដឹង​ថា​ គាត់​ទៅ​ណា​នោះ​ទេ។ លុះដល់​វេលា​ម៉ោង​ប្រហែល​០៤និង​៤០​នាទី​ទៀប​ភ្លឺ ​ស្រាប់តែ​មាន​សន្តិសុខ​បុរី​ទៅ​គោះ​ទ្វារផ្ទះ​ខ្ញុំ ហើយ​ខ្ញុំ​ បាន​បើកទ្វារ​ទៅ​មើល​រថយន្ត ស្រាប់តែ​ឃើញ​ឪពុក​ខ្ញុំ​ ស្លាប់​នៅ​ក្នុង​រថយន្ត​នៅ​ខាង​មុខ​ផ្ទះ​បាត់​ទៅ​ហើយ ។

បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​ អម​តុលាការ​រាជធានី​ភ្នំពេញ និង​នគរបាល​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា បុរស​នេះ​ស្លាប់​ដោយ​ដោយ​គាំងបេះដូង ចំណែក​សាកសព ​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​នៅ​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

សូម​រម្លឹក​ថា នៅ​វេលា​ទៀប​ភ្លឺ​នោះ​ សន្តិសុខ​យាម​បុរី​ពិភព​ថ្មី​កួរស្រូវ​២ ​បាន​ដើរ​ល្បាត ស្រាប់តែ​ឃើញ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ​១​គ្រឿង ​ព​ណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BC-2507 ចត​ចោល​ជាប់​បង្គោល​ភ្លើង​ថ្ម ហើយ​ម៉ា​ស៊ី​រថយន្ត​នៅ​ឆេះ​នៅឡើយ។ ដោយ​មានការ​ងឿងឆ្ងល់ សន្តិសុខ​ខាងលើ ​ក៏​បាន​ដើរទៅ​មើល​ជិត ឃើញ​កញ្ចក់​ទ្វារ​រថយន្ត​ចំហរ ហើយ​ពេល​ពិនិត្យ​មើល​ថែម​ទៀត ស្រាប់តែ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​នោះ​ដេក​ស្លាប់​នៅ​ក្នុង​រថយន្ត​បាត់​ទៅ​ហើយ ចំណែក​រថយន្ត​នោះ​ បាន​រង​ការ​ខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ ។

ខណៈនោះ​ សន្តិសុខ​បាន​ទៅ​គោះ​ទ្វារផ្ទះ​ហៅ​កូនប្រុស​ជន​រង​គ្រោះ ​ឲ្យ​ទៅ​មើល​ឪពុក រួច​រាយ​ការ​ប្រាប់​ឲ្យ​នគរបាល​បានដឹង បន្ទាប់​មក​ទៀត កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែក​កំពឹស និង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ បាន​ចុះ​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ ធ្វើការ​ចងខ្សែ​ហ៊ុម​ព័ទ្ធ​ទីតាំង​កើតហេតុ ។

ក្រោយមក​នគរបាល​ខាងលើ​ ក៏​រាយការណ៍​ជូន​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ និង​នគរបាល​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ ទើប​ដឹង​ច្បាស់​ថា បុរស​នេះ​ស្លាប់​ដោយ​ដោយ​គាំងបេះដូង​ទេ មិនមែន​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ