ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ដែល​រុស្ស៊ី​បន្ត​វា.យ​​ប្រ.ហារ​ពេល​កំពុង​ចរ​ចា​គ្នា​នៅ​អារ៉ាប់​រួម

13 ម៉ោង មុន

ទី​ក្រុង​អាប៊ូ​ដាប៊ី៖ ថ្ងៃ​នេះ គណៈ​ប្រតិ​ភូ​របស់​អាមេរិក រុស្ស៊ី និង​អ៊ុយ​ក្រែន​បន្ត​ជួប​គ្នា​នៅ​ទី​ក្រុងអាប៊ូ​ដាប៊ី (Abu Dabi) ប្រទេស​អារ៉ាប់​រួម​ដើម្បី​ចរ​ចា​គ្នា​ចូល​ដល់​ថ្ងៃ​ទី​២​។ ប្រធាន​បទ​សំ​ខាន់​ និង​ចុង​ក្រោយ​គេ​គឺ​បញ្ហា​បូរណ​ភាព​ទឹក​ដី​ដែល​រុស្ស៊ី​ទាមទារ​ឱ្យ​អ៊ុយ​ក្រែន​ដក​កង​ទ័ព​ថយ​ចេញ​ពី​តំបន់​មួយ​ចំនួន​ដើម្បី​ជា​ថ្នូរ​នឹង​ការ​បញ្ចប់​សង្គ្រាម​។…

ទី​ក្រុង​អាប៊ូ​ដាប៊ី៖ ថ្ងៃ​នេះ គណៈ​ប្រតិ​ភូ​របស់​អាមេរិក រុស្ស៊ី និង​អ៊ុយ​ក្រែន​បន្ត​ជួប​គ្នា​នៅ​ទី​ក្រុងអាប៊ូ​ដាប៊ី (Abu Dabi) ប្រទេស​អារ៉ាប់​រួម​ដើម្បី​ចរ​ចា​គ្នា​ចូល​ដល់​ថ្ងៃ​ទី​២​។ ប្រធាន​បទ​សំ​ខាន់​ និង​ចុង​ក្រោយ​គេ​គឺ​បញ្ហា​បូរណ​ភាព​ទឹក​ដី​ដែល​រុស្ស៊ី​ទាមទារ​ឱ្យ​អ៊ុយ​ក្រែន​ដក​កង​ទ័ព​ថយ​ចេញ​ពី​តំបន់​មួយ​ចំនួន​ដើម្បី​ជា​ថ្នូរ​នឹង​ការ​បញ្ចប់​សង្គ្រាម​។ ប៉ុន្តែ​អ៊ុយ​ក្រែន​មិន​ទាន់​​យល់​ព្រម​។​

ទន្ទឹម​នឹង​នោះ នៅ​លើ​សមរភូមិ​យោធា រុស្ស៊ី​បន្ត​វាយ​ប្រហារ​ទៅ​លើ​ទី​ក្រុង​តូច​ធំ​របស់​អ៊ុយ​ក្រែន​។ លោក​ហ្សេឡិនស្គី​បន្ត​អំពាវ​នាវ​យ៉ាង​ទទូច​ទៅ​ក្រុម​សម្ព័ន្ធ​មិត្ត​ដើម្បី​ផ្ដល់​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​បន្ថែម​ទៀត​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​​។ ​ផ្ទះ​របស់​ប្រជា​ជន​ជិត​៦​ម៉ឺន​ខ្នង​គ្មាន​ឥន្ធនៈ​សម្រាប់​កម្ដៅ​ខ្លួន​នៅ​រដូវ​រងា​ដែល​ចុះ​ត្រជាក់​ដល់​ដក​១២​អង្សា​ក្រោម​សូន្យ​កាល​ពី​ព្រឹក​មិញ​។​

ឥឡូវ​នេះ រុស្ស៊ី​កំពុង​ទាមទារ​ឱ្យ​អ៊ុយ​ក្រែន​ប្រគល់​តំបន់​ដុនបាស់​ទាំង​មូល​ទៅ​ឱ្យ​ខ្លួន​។ លោក​ហ្សេឡិនស្គី​ថ្លែង​ថា​បញ្ហា​បូរណ​ភាព​ទឹក​ដី​គឺ​ជា​ចំណុច​សំខាន់​នៃ​ការ​ចរ​ចា​គ្នា​លើក​នេះ​។ នៅ​ពេល​ដែល​កំពុង​ចរ​ចា​គ្នា​សុខៗ រុស្ស៊ី​បន្ត​វាយ​ប្រហារ​ដោយ​ឥត​បន្ធូរ​ដៃ​ដូច្នេះ​ធ្វើ​ឱ្យ​អ៊ុយ​ក្រែន​ខឹង​សម្បារ​យ៉ាង​ខ្លាំង​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន​ប្រកាស​ថ្កោល​ទោស​ជា​ទម្ងន់​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល និង​ដ្រូន​។

លោក​រដ្ឋ​មន្ត្រី​រូប​នេះ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ដោយ​ដាក់​សំណួរ​ថា​​នេះ​ឬ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រក​សន្តិ​ភាព​? នេះ​ឬ​ការ​ជួប​គ្នា​ត្រី​ភាគី​នៅ​អារ៉ាប់​រួម? នេះ​ឬ​នយោបាយ​ការ​ទូត? សម្រាប់​អ៊ុយ​ក្រែន នេះ​ជា​រាត្រី​រន្ធត់​ដែល​បង្ក​ឡើង​ដោយ​រុស្ស៊ី​ទៅវិញ​ទេ​។ លោក​ពូទីន​ចំកួត​បាន​បញ្ជាឱ្យ​វាយ​ប្រហារ​ដោយ​មីស៊ីល​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អ៊ុយ​ក្រែន​នៅ​ពេល​គណៈ​ប្រតិ​ភូ​ទាំង​បី​ក្រុម​កំពុង​ប្រជុំ​នៅ​អាប៊ូ​ដាប៊ី​។ លោកថា​ពួក​គេ​មិន​ត្រឹម​តែ​វាយ​ប្រហារ​ប្រជា​ជន​របស់​យើង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​វាយ​ប្រហារ​តុ​ចរ​ចា​ផង​ដែរ​៕ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ