ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡធ្យូងខុសច្បាប់ចំនួន ៣ ក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ ត្រូវបានបង្ក្រាប

9 ម៉ោង មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តក្រចេះបានចុះបង្រ្កាបឡធ្យូង ១ ទីតាំងដែលស្ថិតក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ ។ នេះបើតាមផេករបស់ក្រសួងបរិស្ថាន ។ ក្រសួងបរិស្ថាន…

ខេត្តក្រចេះ ៖ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តក្រចេះបានចុះបង្រ្កាបឡធ្យូង ១ ទីតាំងដែលស្ថិតក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ ។ នេះបើតាមផេករបស់ក្រសួងបរិស្ថាន ។ ក្រសួងបរិស្ថាន ឱ្យដឹងទៀតថា មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃសំបូរ និងក្រុមល្បាតសហគមន៍អូរគ្រៀង បានធ្វើការចុះល្បាត ទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ​ ២០២៦ និងបានបង្រ្កាបករណីលួចបង្កើតឡកែច្នៃផល និងអនុផលធនធានធម្មជាតិ (ឡធ្យូង) ខុសច្បាប់ ១កន្លែង ដែលមានឡធ្យូងចំនួន ៣ឡ នៅចំណុចស្រែត្រពាំងពុល (អូរព្រះ) ក្នុងដែនជម្រកសត្វព្រៃសំបូរ ក្នុងភូមិសាស្ត្រ ឃុំអូរគ្រៀង ស្រុកអូរគ្រៀង ខេត្តក្រចេះ ។ តែទោះជាយ៉ាងណាក្រុមការងារល្បាតមិនបានឃើញជនសង្ស័យ ដែលបង្កើតឡធ្យូងនៅកន្លែងកើតហេតុទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ