ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ២០២៥ កម្ពុជា​ទាញ​ចំណូល​បាន​ជាង ៥ពាន់​លាន​ដុល្លារ ពី​ការ​នាំ​ចេញ​ស្រូវ​-​អង្ករ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នាំ​ចេញ​ស្រូវ​-​អង្ករ បាន​ជិត ១៥​លាន​តោន នៅ​ក្នុង​ឆ្នាំ​២០២៥ កើនឡើង​២៧,៨៣% ធៀប​នឹង​ឆ្នាំ​២០២៤ ដោយ​រក​ចំណូល​បាន​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​។…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នាំ​ចេញ​ស្រូវ​-​អង្ករ បាន​ជិត ១៥​លាន​តោន នៅ​ក្នុង​ឆ្នាំ​២០២៥ កើនឡើង​២៧,៨៣% ធៀប​នឹង​ឆ្នាំ​២០២៤ ដោយ​រក​ចំណូល​បាន​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​។ ក្នុង​ផលិតកម្ម​កសិកម្ម មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​អាច​ធាន​បាន​នូវ​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាពលរដ្ឋ​ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​ឈ្លានពាន​ពី​ប្រទេស​ថៃ​ក៏​ដោយ នេះ​បើ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៦ ។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០២៥ ការ​នាំ​ចេញ​ផលិតផល​ដំណាំ​សរុប​ចំនួន ១៤.៩១០.៤៨០​តោន កើនឡើង ២៧,៨៣% ធៀប​នឹង​ឆ្នាំ​២០២៤ ក្នុង​នោះ​ការ​នាំ​ចេញ​ស្រូវ​សម្រេច​បាន ៦.៨៥៩.៩៣០​តោន កើនឡើង ៤៨,៨៥%, អង្ករ ចំនួន ៩៤០.៣២១ កើន ៤៥,៥៩% និង​ផលិតផល​ដំណាំ​ក្រៅពី​ស្រូវ​-​អង្ករ​ចំនួន ៧.១១០.២២៩​តោន ។

ក្នុង​ឆ្នាំ​២០២៥ តុល្យភាព​ស្បៀង នៃ​បរិមាណ​ផល​ស្រូវ​រដូវវស្សា ដែល​នៅ​សល់​ពី​ការ​នាំ​ចេញ និង​ការ​ប្រើប្រាស់​ក្នុងស្រុក​ចំនួន ៥.០៨៥.៧៨៧​តោន (​គិត​ជា​អង្ករ ៣.២៥៤.៩០៤) ដែល​នៅ​តែ​អាច​ផ្គត់ផ្គង់ កា​ប្រើប្រាស់​ក្នុងស្រុក និង​សម្រាប់​ការ​នាំ​ចេញ ។

ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ថ្លែង នៅ​ក្នុង​របាយការណ៍​ថា នៅ​ក្នុង​ឆ្នាំ​២០២៥ ការ​នាំ​ចេញ​ផលិតផល​ដំណាំ មាន​លក្ខណៈ​ល្អ​ប្រសើរ កើនឡើង ២៧,៨៣% ធៀប​នឹង​ឆ្នាំ​២០២៤ ។

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បន្ថែម​ថា ផលិតកម្ម​ស្រូវ អង្ករ ដំណាំ​រួម​ផ្សំ ឈើ​ហូប​ផ្លែ បន្លែ ត្រី សាច់សត្វ មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​អាច​ធាន​បាន​នូវ​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាពលរដ្ឋ​ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​ឈ្លានពាន​ពី​ភាគី​ថៃ មក​លើ​កម្ពុជា​ក៏​ដោយ ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​នៅ​តែ​បន្ត​ជា​ធម្មតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ