ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​វីរ​យុទ្ធ​ជន​ពលី នៅ​ខេត្តកំពត

13 ម៉ោង មុន

ខេត្តកំពត ៖ នៅ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៦ ដោយ​មាន​ក្តី​ទុក្ខ​ព្រួយ​ជា​ពន់ពេក លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត…

ខេត្តកំពត ៖ នៅ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៦ ដោយ​មាន​ក្តី​ទុក្ខ​ព្រួយ​ជា​ពន់ពេក លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​មក​គោរព​វិញ្ញាណក្ខន្ធ​វីរ​យុទ្ធ​ជន ដែល​បាន​ពលី​ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី ។

ក្នុង​វេលា​នេះ​ដែរ លោក​ជំទាវ​បណ្ឌិត បាន​ពាំនាំ​ប្រសាសន៍​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត រួម​ជាមួយ​ប្រសាសន៍​សួរសុខទុក្ខ​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន រួម​ទាំង សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជូន​ដល់​ក្រុម​គ្រួសារ​នៃ​សព​ផង​ដែរ ។

ទន្ទឹម​នឹង​នេះ លោក​ជំទាវ​បណ្ឌិត ក៏​បាន​នាំ​យក​មក​ជាមួយ​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត មាន​ដូច​ជា​ថវិកា សម្ភារៈ​ប្រើប្រាស់ ស្បៀងអាហារ និង​សម្ភារៈ​ចាំបាច់​ផ្សេង​ៗ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​សព ដើម្បី​ជួយ​ទ្រទ្រង់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​។

ឆ្លៀត​ក្នុង​ដំណើរ​នេះ លោក​ជំទាវ​បណ្ឌិត ថែម​ទាំង​បាន​ចូល​សួរសុខទុក្ខ​លោកយាយ​របស់​វីរ​កងទ័ព​កំពុង​ឈរជើង​នៅ​ព្រំដែន ដោយ​មាន​ភ្ជាប់​ជូន​នូវ​អំណោយ​ជា​ថវិកា សម្ភារៈ​បរិក្ខារ និង​គ្រឿង​ឧបភោគបរិភោគ​ជូន​លោកយាយ និង​ចៅស្រី​ដែល​រស់នៅ​មើលថែ​យាយ​ផង​ដែរ ។

ថ្នាក់ដឹកនាំ រួម​ទាំង​ប្រជាជន​កម្ពុជា​ទាំងអស់​សូម​ដឹងគុណ និង​ចង​ចាំ នូវ​ពលី​កម្ម​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​យុទ្ធ​ជន​កម្ពុជា​គ្រប់​ៗ​រូប ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ក្នុង​បុព្វហេតុ​ការពារ​ដែន​អធិបតេយ្យ ក៏​ដូច​ជា​នាំ​មក​នូវ​សន្តិភាព​ជូន​ជាតិ​មាតុភូមិ ។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ពេល​ថ្មី​ៗ​នេះ សម្តេច​បវរ​ធិ​បតី ប្រមុខ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោលនយោបាយ និង​យន្តការ​ជា​ច្រើន ដើម្បី​ជួយ​សម្រួល​ដល់​ក្រុម​គ្រួសារ​របស់​យុទ្ធ​ជន​ពលី​ដូច​ជា​ការ​ផ្តល់​ឱ្យ​មុខរបរ​ចិញ្ចឹមជីវិត ការ​ស្រោចស្រង់​សមាជិកគ្រួសារ ការ​ផ្តល់​អាហារូបករណ៍​ដល់​កូន​ៗ​បាន​សិក្សា​កម្រិត​បរិញ្ញាបត្រ ការ​រៀបចំ​ឥណទាន​សារ​ជា​ថ្មី ការ​ដោះស្រាយ​បំណុល​ជូន​វីរ​យុទ្ធ​ជន​ក្នុង​សមរភូមិ ថែម​ទាំង​មានការ​គិតគូរ​បង្កើត​ជា​មូលនិធិ​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​ក្រុម​គ្រួសារ​វីរ​យុទ្ធ​ជន​ពលី​ទៀត​ផង​។ បន្ថែម​ពីលើ​នេះ រាជរដ្ឋាភិបាល​ក៏​បាន​និង​កំពុង​ជួយ​សម្របសម្រួល​ឱ្យ​ជនភៀសសឹក​បាន​ទៅ​ផ្ទះសំបែង​វិញ ការ​ជួយ​ដោះស្រាយ​ហេដ្ឋារចនាសម្ព័ន្ធ ការ​ជួយ​បោសសម្អាត​អាវុធ គ្រាប់ យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ និង​ការ​ស្តារ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ