ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញខ្មែរចាប់ផ្ដើមយុទ្ធនាការសង្គ្រោះប៉មប្រាសាទ និងកម្រាលថ្មបាយក្រៀមជ្រុងនិរតីនៃប្រាសាទប្រែរូប

3 ម៉ោង មុន

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​ប៉ម​ឥដ្ឋ​លេខ​១០ និង​កម្រាល​ថ្មបាយក្រៀម នៅ​ជ្រុង​និរតី​នៃ​រួត​ទី​១ ប្រាសាទប្រែរូប ។ នេះ​បើ​យោង​តាម ក្រសួង​វប្បធម៌…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​ប៉ម​ឥដ្ឋ​លេខ​១០ និង​កម្រាល​ថ្មបាយក្រៀម នៅ​ជ្រុង​និរតី​នៃ​រួត​ទី​១ ប្រាសាទប្រែរូប ។

នេះ​បើ​យោង​តាម ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២៣ ខែមករា​នេះ​ថា ៖ លោក សូរ ប៉ោត បុរាណ​វិទូ របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា ឱ្យ​ដឹង​ថា ដោយ​មើលឃើញ​ពី​កត្តា​ហានិភ័យ​មួយ​ចំនួន ពាក់ព័ន្ធ​ទៅ​ដល់​រចនា​សម្ពន្ធ​នៃ​ប្រាសាទប្រែរូប ទើប​អាជ្ញាធរ​ជាតិ​អប្សរា បាន​បន្តការងារ​ជួសជុល​ប៉ម​ឥដ្ឋ​លេខ​១០ និង​កម្រាល​ថ្មបាយក្រៀម រួត​ទី​១ ស្ថិត​នៅ​ជ្រុង​និរតី ។

ដោយសារ​តែ​អាយុកាល ជញ្ជាំង​មួយ​ផ្នែក​របស់​ប៉ម​ប្រាសាទ​ឥដ្ឋ​លេខ​១០ បាន​ពុក​ផុយ និង​បាត់បង់​រចនា​សម្ពន្ធ​របស់​ឥដ្ឋ ទាមទារ​ជួសជុល​ជា​បន្ទាន់ ។ ចំណែក​កម្រាល​ថ្មបាយក្រៀម​នៅ​តាម​ជ្រុង​នីមួយ​ៗ រួម​ទាំង​ជ្រុង​និរតី​ផង ក៏​មានការ​ស្រុត នាំ​ឱ្យ​ទឹកភ្លៀង​ហូរ​ច្រោះ​គ្រឹះ បង្ក​ឱ្យ​មាន​ហានិភ័យ​ដល់​ប្រាសាទ​។

ការ​ជួសជុល និង​ថែទាំ​នេះ គឺ​អនុវត្ត​ទៅ​តាម​បច្ចេកទេស និង​បទដ្ឋាន​ដែល​កំណត់​ដោយ​គណៈកម្មាធិការ​អន្តរជាតិ​អាយ​ស៊ី​ស៊ី​-​អង្គរ និង​សំបូរ​ព្រៃ​គុក​។ គម្រោង​ជួសជុល​នេះ គឺ​អនុវត្ត​ឡើង​ដោយ​អ្នកជំនាញ​ខ្មែរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ