ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋវេណេស៊ុយអេឡាលែងក្ដាប់​ប្រេង​ក្នុងដៃទៀត​ហើយ

5 ម៉ោង មុន

វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ យោង​តាម​គម្រោង​ច្បាប់​មួយ​ដែល​សភា​អនុម័ត ​កាលពី​ថ្ងៃ​ទី​២២ ​មក​រា ​ថា វេ​ណេ​ស៊ុ​យ​អេ​ឡា​នឹង​បើក​ពេញលេញការ​ធ្វើ​អាជីវកម្ម​ប្រេង​ដល់​ផ្នែក​ឯកជន​ហើយ ពេល​កំពុង​មាន​ការ​ខិតចូល​ជិត​គ្នា​ជាមួយ​សហរដ្ឋអាមេរិក ​កាលពី​ថ្ងៃ​ទី​២២​ មក​រា​នោះ​…

វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ យោង​តាម​គម្រោង​ច្បាប់​មួយ​ដែល​សភា​អនុម័ត ​កាលពី​ថ្ងៃ​ទី​២២ ​មក​រា ​ថា វេ​ណេ​ស៊ុ​យ​អេ​ឡា​នឹង​បើក​ពេញលេញការ​ធ្វើ​អាជីវកម្ម​ប្រេង​ដល់​ផ្នែក​ឯកជន​ហើយ ពេល​កំពុង​មាន​ការ​ខិតចូល​ជិត​គ្នា​ជាមួយ​សហរដ្ឋអាមេរិក ​កាលពី​ថ្ងៃ​ទី​២២​ មក​រា​នោះ​ បាន​តែងតាំង​ភារធារី​ថ្មី​មួយ​រូប​ប្រចាំ​ប្រទេស​នេះ​ ។ ប្រេង​វេ​ណេ​ស៊ុ​យ​អេ​ឡា​ធ្លាប់តែ​ត្រូវ​រដ្ឋ​ក្ដោប​ក្ដាប់​ទាំងស្រុង​ ។

ការ​កែទម្រង់​សំខាន់​នោះ​​ ដែល​ត្រូវ​អនុម័ត​ជា​លើក​ទី​២​ទៀត កើត​មាន​៣​ស​ប្ដា​ហ៍ ​បន្ទាប់​ពី​កងទ័ព​អា​មេ​រិ​ក ធ្វើ​អន្តរាគមន៍​ចាប់ខ្លួន​ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា​ លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ ហើយ​លោកស្រី​ដែល​សី​ុ​រ៉ូ​ឌ្រី​ហ្គា​ស​ជា​អនុ​ប្រធានាធិបតី​ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធានា​ធិបតី​ស្ដីទី​ ។

ការ​អនុម័ត​ជា​ស្ថាពរ​រង់ចាំ​ប៉ុន្មាន​ថ្ងៃ​ទៀត ក្នុង​សភា​ប្រទេស​ដែល​គណបក្សកាន់អំណាច​មាន​សំឡេង​ភាគច្រើន​ដាច់​ស្រាប់ ក្រោយ​ការ​ធ្វើ​ពហិការ​របស់​ពួក​ប្រឆាំង​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ឆ្នាំ​២០២៥​ ។

Venezuela, general view of Jose oil plant in Puerto La Cruz

ការ​កែទម្រង់​នោះ​ ហាក់ដូចជា​ជំហាន​ថ្មី​មួយ​​ឆ្ពោះទៅ​រក​ការ​ធ្វើ​ឲ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ និង​វេ​ណេ​ស៊ុ​យ​អេ​ឡា​ ក្រោយ​ការ​កាត់​ផ្ដាច់​ពី​ឆ្នាំ​២០១៩​មក ​។ លោកស្រី​រ៉ូ​ឌ្រី​ហ្គេ​សបាន​ផ្ដល់​ការ​រួម​សហការ​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ដែល​មិន​បាន​លាក់លៀម​ឡើយ ​ពី​ការ​ចង់បាន​ប្រយោជន៍​ពី​ធនធាន​ប្រេង​របស់​វេ​ណេ​ស៊ុ​យ​អេ​ឡា ដែល​មាន​ច្រើន​ជាងគេ​បំផុត​នៃ​ពិភពលោក​ ។

ប៉ុន្តែ​លោកស្រី​រ៉ូ​ឌ្រី​ហ្គេ​ស​ពេល​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​នៅឡើយ ដោយ​ទ្រព្យសម្បត្តិ​លោកស្រី​ត្រូវ​បាន​បង្កក​ ។ ទោះបី​យ៉ា​ណា ​លោកស្រី​ត្រូវ​បាន​សេត​វិមាន​អញ្ជើញ​មក​ជួប​លោក​ត្រាំនា​ពេល​ខាង​មុខ​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ