ទីផ្សារផលិតផលលើកសម្រស់ដែលមានឡេ គ្រឿងក្រអូប គ្រឿងសម្អាង គ្រឿងសម្អាតកាយ នៅក្នុងមួយឆ្នាំ ត្រូវបានគេដឹងថា អាចមានទំហំធំលើសពី១៣០លានដុល្លារ ។
រូបតំណាងដោយAI
តាមតួរលេខពីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កាលពីឆ្នាំ២០២៥កន្លងទៅ កម្ពុជានាំចូលផលិតផលទាំងនេះ មានតម្លៃ១៣០លានដុល្លារ កើនឡើង១,៦៧ភាគរយ ធៀបនឹងរយៈពេលដែលនៅក្នុងឆ្នាំ២០២៤ ។
អ្នកនៅក្នុងវិស័យនេះ បានបង្ហើបថា តាមពិតទៅទីផ្សារផលិតផលនេះធំធេងជាងនេះឆ្ងាយ ពីព្រោះវាត្រូវបានគេដឹងថា គេអាចនាំចូលមកលក់តាមរបៀបរត់ពន្ធ ។
រូបតំណាងដោយ AI
ប្រភពបានបង្ហើបថា អ្នកដែលរកស៊ីនៅក្នុងវិស័យនេះ ខ្លះ គឺចេញទៅនាំចូលផ្ទាល់ៗតាមរូបភាពជាកញ្ចប់អនុស្សាវរីយ៍ចែកមិត្តភក្តិ នៅពេលដែលគេចេញទៅបរទេសម្តងៗ ។ ប្រភពដែលគេយកមក គឺមានពីចិន ពីប្រទេសជិតខាង ពីកូរ៉េ ជប៉ុនជាដើម ៕
ចែករំលែកព័តមាននេះ