លោក ត្រាំ និង លោក ហ្សេឡេនស្គី ជួបគ្នាពិភាក្សាផ្លូវបញ្ចប់សង្គ្រាម ខណៈអាម៉េរិកត្រៀមបន្តទៅជួបរុស្ស៊ី
ប្រទេសស្វីស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី បានជួបពិភាក្សាគ្នាប្រហែលមួយម៉ោង នៅទីក្រុងដាវ៉ូស…
ប្រទេសស្វីស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី បានជួបពិភាក្សាគ្នាប្រហែលមួយម៉ោង នៅទីក្រុងដាវ៉ូស…
ប្រទេសស្វីស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី បានជួបពិភាក្សាគ្នាប្រហែលមួយម៉ោង នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដោយភាគីទាំងពីរបានវាយតម្លៃថាជាជំនួប «យ៉ាងល្អប្រសើរ និងមានផ្លែផ្កា»។ នេះបើយោងតាមសារព័ត៌មាន Xinhua, ABC news និងប្រភពដទៃទៀត ចុះផ្សាយនៅថ្ងៃទី២២ ខែមករានេះ។
លោក ត្រាំ បានសង្កត់ធ្ងន់ថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ត្រូវតែបញ្ចប់ ហើយលោកបានប្រកាសថា គណៈប្រតិភូអាម៉េរិកនឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ បន្តទៀត ដើម្បីជួបជាមួយលោក វ៉្លាឌីមៀ ពូទីន ក្នុងបំណងស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះដែលកំពុងអូសបន្លាយនេះ។
គួររំលឹកថា ចាប់តាំងពីយុទ្ធនាការបោះឆ្នោតមក លោក ដូណាល់ ត្រាំ តែងតែអះអាងថា លោកអាចបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានយ៉ាងឆាប់រហ័ស ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតី។ ក្រោយពេលចូលកាន់តំណែងនៅដើមឆ្នាំ ២០២៦ នេះ លោកបានចាប់ផ្ដើមអនុវត្តនយោបាយការទូតយ៉ាងសកម្ម ដោយព្យាយាមធ្វើជាអ្នកសម្របសម្រួលកណ្ដាលរវាងទីក្រុងកៀវ និងទីក្រុងមូស្គូ ដើម្បីជំរុញឱ្យមានការចរចាសន្តិភាព ដែលជាផ្នែកមួយនៃគោលនយោបាយ «អាម៉េរិកជាអាទិភាព» ក្នុងបំណងកាត់បន្ថយការចំណាយលើជំនួយយោធាទៅឱ្យអ៊ុយក្រែន៕
ចែករំលែកព័តមាននេះ