នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ខ្សែក
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២១:៣០នាទី កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានស្រាជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវបេតុង…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២១:៣០នាទី កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានស្រាជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវបេតុង…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២១:៣០នាទី កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានស្រាជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីឆក់ខ្សែក នេះបើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ សំអាត នរៈសត្យា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ប្រព្រឹត្តល្មើសនៅចំណុចផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង១៨:៣០នាទី ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ