ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កែវ រ៉េមី បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពយោធាថៃបាន​កម្ទេ.ច​ផ្ទះប្រជា ជន​កម្ពុជា

1 នាទី មុន
  • ភ្នំពេញ

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ប្រាប់​OHCHR​ចំពោះ​សកម្មភាព​របស់​យោធា​ថៃ បាន​កម្ទេច​ផ្ទះសម្បែង​ប្រជាជន​កម្ពុជា​នៅ​តំបន់​ដែល​ខ្លួន​ឈ្លានពាន រាជធានី​ភ្នំពេញ ៖ លោក កែវ រ៉េ​មី ទេស​រដ្ឋមន្ត្រី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា…

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ប្រាប់​OHCHR​ចំពោះ​សកម្មភាព​របស់​យោធា​ថៃ បាន​កម្ទេច​ផ្ទះសម្បែង​ប្រជាជន​កម្ពុជា​នៅ​តំបន់​ដែល​ខ្លួន​ឈ្លានពាន

រាជធានី​ភ្នំពេញ ៖ លោក កែវ រ៉េ​មី ទេស​រដ្ឋមន្ត្រី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា (​គ​.​ស​.​ម​.​ក​.) បាន​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​សកម្មភាព​របស់​យោធា​ថៃ ដែល​បាន​កម្ទេច​ផ្ទះសម្បែង​របស់​ប្រជាជន​កម្ពុជា នៅ​តំបន់​ដែល​ខ្លួន​ឈ្លានពាន​ប្រាប់ OHCHR ។

ការ​បង្ហាញ​ការ​ព្រួយបារម្ភ​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី កែវ រ៉េ​មី ខណៈ​បាន​ទទួល​ជួប និង​ពិភាក្សា​ការងារ​ជាមួយ​លោក Benjamin Moreau មន្ត្រី​ទទួល​បន្ទុក​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា (OHCHR) និង​សហការី នៅ​សាល​ប្រជុំ គ​.​ស​.​ម​.​ក នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៦ ។ កិច្ច​ជំនួប​នេះ មាន​គោលបំណង​បង្ហាញ​ពី​សមិទ្ធផល​ការងារ​លើ​វិស័យ​សិទ្ធិ​មនុស្ស ដែល​សម្រេច​បាន​ពី​កិច្ច​សហប្រតិបត្តិការ​រវាង គ​.​ស​.​ម​.​ក​. និង OHCHR នៅ​ក្នុង​ឆ្នាំ​២០២៥ ព្រមទាំង​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង​ពីរ​សម្រាប់​ឆ្នាំ​២០២៦ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ មុន​ពេល​ចាប់ផ្តើម​ការ​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ គ​.​ស​.​ម​.​ក​. បាន​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​យោធា​ថៃ ដែល​បាន​កម្ទេច​ផ្ទះសម្បែង​របស់​ប្រជាជន​កម្ពុជា នៅ​តំបន់​ដែល​ខ្លួន​ឈ្លានពាន និង​កាន់កាប់​ដោយ​ខុសច្បាប់ ដោយ​បាន​យក​ទូ​កុងតឺន័រ និង​បន្លា​លួស​មក​ដាក់​រារាំង​ប្រជាជន​កម្ពុជា​មិន​អាច​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន និង​សហគមន៍​ដើម​របស់​ពួក​គេ​វិញ ។

ជាមួយ​គ្នា​នោះ​ដែរ គ​.​ស​.​ម​.​ក​. បាន​ស្នើ OHCHR ជួយ​ពិនិត្យ និង​តាមដាន​ស្ថានភាព​នេះ​ដោយ​ប្រើ​យន្តការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ធ្វើការ​ចូលរួម​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​អំពាវនាវ​ឱ្យ​មានការ​គោរព​តាម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ដើម្បី​ធានា​ថា​ប្រជាពលរដ្ឋ​ខ្មែរ​អាច​អនុវត្ត​សិទ្ធិ​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​របស់​ខ្លួន ដោយ​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ ។

សកម្មភាព​ទាំងនេះ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​រំលោភសិទ្ធិ​មនុស្ស​មូលដ្ឋាន រួម​មាន​សិទ្ធិ​ធ្វើ​ដំណើរ​ដោយ​សេរី សិទ្ធិ​មាន​លំនៅ​ដ្ឋា​ន​សមរម្យ សិទ្ធិ​កាន់កាប់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន និង​សិទ្ធិ​ទទួល​បាន​សុវត្ថិភាព​និង​ការ​ការពារ ជាដើម ។

ជា​កិច្ច​បន្ត ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​សាទរ​ចំពោះ​សមិទ្ធផល ដែល​សម្រេច​បាន​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ឆ្នាំ​កន្លង​មក ជា​ពិសេស ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ អនុសាសន៍​និង​របាយការណ៍​សិទ្ធិ​មនុស្ស ព្រមទាំង​កម្មវិធី​បណ្ដុះបណ្ដាល​កសាង​ម​ត្ថភាព​មន្ត្រីរាជការ និង​មេធាវី​ស្ម័គ្រចិត្ត​របស់ គ​.​ស​.​ម​.​ក​. ជាដើម ។

ទន្ទឹម​នេះ លោក Benjamin Moreau ក៏​បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ចំពោះ​ការ​ផ្តល់​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​របស់ គ​.​ស​.​ម​.​ក​. ជាមួយនឹង OHCHR ។ បន្ថែម​លើ​នេះ សម្រាប់​ឆ្នាំ​២០២៦ ភាគី​ទាំង​ពីរ​នឹង​សហការ​លើ​វិស័យ​អ​ទិ​ភាព​ចំនួន​៥ រួម​មាន ៖ (១) ការ​អនុវត្ត​អនុសាសន៍​នៃ​របាយការណ៍​ពិនិត្យ​ឡើង​វិញ​ជា​សកល​តាម​កាលកំណត់ (UPR) (២) ការ​បង្កើន​ការ​យល់​ដឹង​អំពី​ស្ថាប័ន​ជាតិ​សិទ្ធិ​មនុស្ស (NHRI) (៣) ការ​បន្ត​ផ្តល់​សម្ភារៈ​និង​ឯកសារ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស (៤) ការ​កសាង​សមត្ថភាព​មន្ត្រីរាជការ និង (៥) ការ​បន្ត​កិច្ច​ពិភាក្សា​លើ​ករណី​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស ។

ជា​ចុង​ក្រោយ ភាគី​ទាំង​ពី​បាន​សម្តែង​នូវ​ក្តី​រំពឹង​យ៉ាង​មុតមាំ​ថា កិច្ច​សហប្រតិបត្តិការ​នា​ពេល​ខាង​មុខ​នឹង​កាន់តែ​រឹង​មាំ ដែល​នឹង​នាំ​មក​នូវ​ការ​លើកកម្ពស់ និង​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ