ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកចាប់ផ្ដើមផ្ទេរអ្នកទោស​១៥០​នាក់ដំបូងពីស៊ីរីទៅអ៊ីរ៉ាក់ និងគ្រោងផ្ទេរបន្តរហូតដល់ ៧,០០០នាក់​

3 ម៉ោង មុន

ប្រទេស​ស៊ី​រី ៖ តាម​ទីបញ្ជាការដ្ឋាន​កណ្ដាល​កងទ័ព​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ថា អ្នកទោស​ជា​សមាជិក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​១៥០​នាក់ ត្រូវ​បាន​បញ្ជូន​រួច​ហើយពី​ទីក្រុង​ស៊ី​រី​ហាស់​សាកេ​ទៅ​កាន់​អ៊ី​រ៉ា​ក់ ។ ក្នុង​សេចក្ដី​ប្រកាស​មួយ​កងទ័ព​អា​មេ​រិ​ក​អះអាង​ថា ការ​ផ្ទេរ​នោះ​សំដៅ​ចៀសវាង​ការ​រត់គេច​ចេញ និង​បង្ការ​រាល់​គ្រោះថ្នាក់​ខាង​សន្តិសុខ​ទាក់ទិន​នឹង​អ​ស្ថេ​រ​ភាព​កាន់តែ​ខ្លាំង​ក្នុង​តំបន់​។ អា​មេ​រិ​ក​គ្រោង​ផ្ទេរ​អ្នកទោស​ជា​មនុស្ស​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដល់​៧០០០​នាក់​ពីស៊ី​រី​ទៅ​កាន់​អ៊ី​រ៉ា​ក់…

ប្រទេស​ស៊ី​រី ៖ តាម​ទីបញ្ជាការដ្ឋាន​កណ្ដាល​កងទ័ព​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ថា អ្នកទោស​ជា​សមាជិក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​១៥០​នាក់ ត្រូវ​បាន​បញ្ជូន​រួច​ហើយពី​ទីក្រុង​ស៊ី​រី​ហាស់​សាកេ​ទៅ​កាន់​អ៊ី​រ៉ា​ក់ ។ ក្នុង​សេចក្ដី​ប្រកាស​មួយ​កងទ័ព​អា​មេ​រិ​ក​អះអាង​ថា ការ​ផ្ទេរ​នោះ​សំដៅ​ចៀសវាង​ការ​រត់គេច​ចេញ និង​បង្ការ​រាល់​គ្រោះថ្នាក់​ខាង​សន្តិសុខ​ទាក់ទិន​នឹង​អ​ស្ថេ​រ​ភាព​កាន់តែ​ខ្លាំង​ក្នុង​តំបន់​។ អា​មេ​រិ​ក​គ្រោង​ផ្ទេរ​អ្នកទោស​ជា​មនុស្ស​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដល់​៧០០០​នាក់​ពីស៊ី​រី​ទៅ​កាន់​អ៊ី​រ៉ា​ក់ ។

ការ​ប្រកាស​នោះ កាលពី​ថ្ងៃ​ទី​២១ មក​រា បណ្ដាល​ឲ្យ​ប្រជាជន​អ៊ី​រ៉ា​ក់​មានការ​ភ្ញាក់ផ្អើល និង​ព្រួយ​បារម្ភ ។ អ្នកវិភាគ​មួយ​ចំនួន​លើក​ឡើង​ថា ការ​ផ្ទេរ​ពួក​អ្នកទោស​ជា​មនុស្ស​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នេះ​ទៅ​កាន់​អ៊ី​រ៉ា​ក់​ពិតជា​ប្រសើរ​ជា​ជាង​បណ្ដោយ​ឲ្យ​ពួក​នោះ អាច​មានឱកាស​រត់គេច​ខ្លួន​ចូល​ព្រៃ ។

ការ​ភ័យ​ខ្លាច​នោះ មាន​កាន់តែ​ខ្លាំង​ពេល​គេ​ឃើញ​បណ្ដា​រូបភាព​ចេញផ្សាយ​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បង្ហាញ​បណ្ដា​ពន្ធនាគារ​បើកចំហ​នៅ​ភាគ​ឦសាន​ស៊ី​រី ខណៈ​មានការ​ដកថយ​របស់​កងកម្លាំង​ឃើ​ត​ចេញ ប្រឈម​មុខ​នឹង​ការ​វាយ​រុលទៅមុខ​របស់​កងទ័ព​ស៊ី​រី ។ បណ្ដា​អ្នក​សង្កេតការណ៍​បាន​បរិហារ​អវត្តមាន នៃ​សេចក្ដីជូនដំណឹង​របស់​រដ្ឋាភិបាល​អ៊ី​រ៉ា​ក់​ពី​គ្រោះថ្នាក់​ទាក់ទិន ការ​វិល​ត្រឡប់​របស់​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អ៊ី​រ៉ា​ក់​ខណៈ​ពន្ធនាគារ​ទាំងឡាយ​នៅ​អ៊ី​រ៉ា​ក់​មាន​អ្នកទោស​ពេញ​ណែន​ស្រាប់​រួច​ហើយ​។

ការ​ប្រកាស​នោះ ធ្វើ​ឡើង​ក្នុង​បរិយាកាស​តានតឹង​រវាង​អ៊ី​រ៉ា​ក់ និង​ស៊ី​រី ។ អាជ្ញាធរ​អ៊ី​រ៉ា​ក់បាន​ពង្រឹងកម្លាំង​នៅ​តាម​ព្រំដែន រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ដើម្បី​បង្ការ​រាល់​ការ​វាយប្រហារ​មក​ពី​ខាងលិច ។ ខាង​កងទ័ព​អា​មេ​រិ​ក​វិញ​អះអាង​ថា ការ​ផ្ទេរ​ដែល​មានការ​រៀបចំ​និង​ការពារ​សន្តិសុខ នៃ​ពួក​អ្នកទោស​ទាំងនេះ​គឹ​ចាំបាច់ ដើម្បី​ចៀសវាង​ការ​រត់គេច​ខ្លួន ដែល​នឹង​ជា​ការ​គំរាមកំហែង​មួយ​សម្រាប់​សហរដ្ឋអាមេរិក​និង​សន្តិសុខ​តំបន់​។

ក្រុង​វ៉ា​ស៊ី​ន​តោន​ក៏​យល់​ឃើញ​ដែរ​ថា បេសកកម្ម​ដំបូង​របស់​កងកម្លាំង​ឃើ​ត​ស៊ី​រី​គឹ​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​មួយ​ផ្នែក​ធំ​សម្រេច​បាន​ហើយ ខណៈ​ក្រុង​ដា​ម៉ាស់​ចង់​ដណ្ដើម​ត្រួតត្រា​បណ្ដា​មជ្ឈមណ្ឌល​ឃុំឃាំង​ដែល​មក​ទល់​ពេល​នេះ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​អាជ្ញាធរ​ឃើ​ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ