ឃាត់រថយន្ត និងរ៉ឺម៉ក មិនឱ្យដឹកបន្លែ ផ្លែឈើទៅផ្សារដើមគរទៀតទេ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នាយប់ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៦ នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ តាមផ្លូវជាតិលេខ…
រាជធានីភ្នំពេញ ៖ នាយប់ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៦ នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ តាមផ្លូវជាតិលេខ…
រាជធានីភ្នំពេញ ៖ នាយប់ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៦ នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ តាមផ្លូវជាតិលេខ ១ សង្កាត់ច្បារអំពៅទី ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ អាជ្ញាធរខណ្ឌច្បារអំពៅបានឃាត់រថយន្ត និងរ៉ឺម៉កដឹកបន្លែផ្លែឈើពីខេត្តចូលទៅផ្សារដើមគរចាស់មិនអនុញ្ញាត និងអប់រំណែនាំអោយបើកបរទៅផ្សារព្រែកជ្រៃឬក៏ត្រូវទំលាក់ទំនិញបន្លែផ្លែឈើនៅត្រឹមផ្សារច្បារអំពៅ ។
តាមការបញ្ជាក់ពីលោកអភិបាលរង និងសមត្ថកិច្ចខណ្ឌច្បារអំពៅបានអោយដឹងថា នៅយប់ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ នេះ អាជ្ញាធរ និងនគរបាលសណ្ដាប់ចរាចរណ៍ខណ្ឌច្បារអំពៅ បានឃាត់រថយន្ត និងរ៉ឺម៉កដឹកបន្លែទាំងឡាយណា ដែលធ្វើដំណើរពីផ្លូវជាតិលេខ ១ ពីបណ្ដាខេត្តចូលក្នុងរាជធានីភ្នំពេញ មានគោលដៅទៅផ្សារដើមគចាស់ ព្រោះទីនោះបិទហើយ គឺត្រូវបង្វែរទៅកាន់ផ្សារព្រែកជ្រៃ តាមផ្លូវ ២១៧ ក្នុងខណ្ឌដង្កោ និងមានជម្រើសមួយទៀត គឺត្រូវទម្លាក់បន្លែនៅផ្សារច្បារអំពៅ ។
ប្រតិបត្តិការនេះ បានធ្វើឡើង ដើម្បីទប់ស្កាត់រាល់ឡានដឹកបន្លែទៅលក់នៅតំបន់ជុំវិញផ្សារដើមគរចាស់ គឺមិនអនុញ្ញាតឲ្យបន្តទៅលក់លើចិញ្ចើមផ្លូវសាធារណៈទៀតទេ ។ ទោះបីអាជីវករមិនព្រមទៅលក់នៅផ្សារដើមគថ្មីដែលមានទីតាំងនៅខណ្ឌព្រែកថ្មី សាលារាជធានីភ្នំពេញ បានអនុញ្ញាតិឲ្យរកផ្សារឯកជនណាក៏បានដែរ តែមិនត្រូវលក់លើចិញ្ចើមផ្លូវបន្តទៀតធ្វើឲ្យកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់សាធាណរៈក្នុងក្រុងភ្នំពេញ ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើ់កាសែតកោះសន្តិភាព ៕












ចែករំលែកព័តមាននេះ