ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​នរណា​នៅ​ពីក្រោយ​ឈ្មោះ ហ៊ូ សា​រ៉ា​ន ដែល​ប្តឹង​អភិបាលស្រុក​ត្រាំកក់​ ទៅ​ក្រសួងមហាផ្ទៃ​ ?

4 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ ត្រឹម​ជា​អ្នកលក់​កង់​ឡាន​ឈ្មោះ ហ៊ូ សា​រ៉ា​ន ដឹង​រឿង​ដូច​ជា​ច្បាស់​ណាស់​ក្នុង​កិច្ចការរដ្ឋបាល​ស្រុក រហូត​ដាក់​លិខិត​ប្តឹង​រាយការណ៍​អភិបាលស្រុក​ត្រាំកក់​ ទៅ​ក្រសួងមហាផ្ទៃ​ទាំង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ​។ យោង​តាម​លិខិត​ចុះ​ថ្ងៃ​ទី…

ខេត្តតាកែវ ៖ ត្រឹម​ជា​អ្នកលក់​កង់​ឡាន​ឈ្មោះ ហ៊ូ សា​រ៉ា​ន ដឹង​រឿង​ដូច​ជា​ច្បាស់​ណាស់​ក្នុង​កិច្ចការរដ្ឋបាល​ស្រុក រហូត​ដាក់​លិខិត​ប្តឹង​រាយការណ៍​អភិបាលស្រុក​ត្រាំកក់​ ទៅ​ក្រសួងមហាផ្ទៃ​ទាំង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ​។ យោង​តាម​លិខិត​ចុះ​ថ្ងៃ​ទី ​២១ ខែតុលា ឆ្នាំ ​២០២៥ ពាក្យបណ្តឹង​ខាងលើ​បាន​ចោទប្រកាន់​លោក កេ​ត ម៉ៅ អភិបាលស្រុក​ត្រាំកក់ និង​លោក សាយ វណ្ណៈ អភិបាលរង​ស្រុក​ត្រាំកក់ ព្រមទាំង​បក្ខពួក ពាក់ព័ន្ធ​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ករណី​ក្នុង​ការ​អនុវត្ត​តួនាទី​រដ្ឋបាល​ក្នុង​នោះ រួម​មានការ​ចោទប្រកាន់​ថា លោក កេ​ត ម៉ៅ និង​បក្ខពួក​បាន​ឃុ​ប​ឃឹ​ត​ជាមួយ​បុគ្គល​ឯកជន​ម្នាក់ ដើម្បី​លុប​អូរ​ដែល​ជា​ផ្លូវទឹក​សាធារណៈ​របស់​រដ្ឋ មាន​ទទឹង​​ប្រមាណ ៦​ម៉ែត្រ និង​បណ្តោយ​ប្រមាណ​៥០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ស្ទឹង ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ​។

ពាក្យបណ្តឹង​ក៏​បាន​លើក​ឡើង​ថា ថ្នាក់ដឹកនាំ​ស្រុក​មិន​បាន​ទប់ស្កាត់ និង​បង្ក្រាប​ការ​ឃុ​ប​ឃិត​គ្នា​រវាង​មន្ត្រីឃុំ និង​បុគ្គល​ឯកជន ក្នុង​ការ​ក្លែង​ស្នាម​មេដៃ បង្ខំ​ឱ្យ​មេ​ភូមិ​ចុះហត្ថលេខា និង​ធ្វើការ​ឈូស​ឆាយ ទន្ទ្រាន និង​កាន់កាប់​ដី​បឹង​ខ្ពប​ត្របែក​ដោយ​ខុសច្បាប់ ​។ បន្ថែម​ពី​នេះ​ទៀត​ពាក្យបណ្ដឹង​បាន​ចោទប្រកាន់​ថា លោក កេ​ត ម៉ៅ បាន​អនុញ្ញាត​ឱ្យ​មានការ​សាងសង់​របង​បេតុង​ប្រវែង​ជាង ៣​ពាន់​ម៉ែត្រ​ដែល​បាន​រំលោភ​យក​ដី​ចំណី​ស្ទឹង​ស្លា​គូរ​ប្រវែង ១៤៨​ម៉ែត្រ ដោយ​គ្មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ ។

នៅ​ក្នុង​ករណី​ផ្សេង​ទៀត អំឡុង​ពេល​លោក កេ​ត ម៉ៅ ធ្វើ​ជា​អភិបាលស្រុក​សំរោង ខេត្តតាកែវ ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ឃុបឃិត ទន្ទ្រាន​យក​ដី​បឹង​ត្នោត​ទេរ ជា​ច្រើន​កន្លែង និង​ទទួល​បាន​ប្រាក់​ច្រើន​ម៉ឺន​ដុល្លា​អា​មេ​រិ​ក ​។ លើស​ពី​នេះ លោក កេ​ត ម៉ៅ ជាមួយ​ប្រធាន​ការិយាល័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ ស្រុក​សំរោង ក្លែង​បញ្ជី​វត្តមាន និង​តារាង​បៀវត្ស ឱ្យ​មន្ត្រី​ម្នាក់​ដែល​មិន​បាន​មក​បំពេញការងារ​ដោយសារ​បាត់បង់​សមត្ថភាព​ការងារ​យូរ​ឆ្នាំ​ ។

ពាក្យបណ្ដឹង ក៏​បាន​អះអាង​ទៀត​ថា បច្ចុប្បន្ន​នៅ​ស្រុក​ត្រាំកក់ លោក កេ​ត ម៉ៅ នៅ​តែ​បន្ត​ឃុបឃិត​ក្លែងបន្លំ​ហត្ថលេខា​លើ​បញ្ជី​វត្តមាន និង​តារាង​បៀវត្ស​បើកប្រាក់​បៀវត្ស​មន្ត្រី​ឈ្មោះ អ៊ុត សំ​និ​ត ដែល​បាន​ចាកចេញ​ទៅ​សហរដ្ឋអាមេរិក​ជិត​មួយ​ឆមាស (០៣-០៨/២៥) និង​កំពុង​បន្ត​ទៀត​នៅ​ពេល​បច្ចុប្បន្ន​ ។

ក្រោយ​មាន​ពាក្យបណ្តឹង​ខាងលើ​នេះ រដ្ឋបាល​ស្រុក​ត្រាំកក់​បាន​ចេញ​សេចក្តី​បំភ្លឺ​ភ្លាម​ៗ​ដោយ​ច្រានចោល​ទាំងស្រុង​រាល់​ការ​ចោទប្រកាន់ ថែម​ទាំង​ថា មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​ទៀត​ផង ដែល​ចង់ឈ្នានីស​គាត់​ ៕

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព

លោក ហ៊ូ សារ៉ាន
លោក សាយ វណ្ណៈ
លោក កេត ម៉ៅ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ