ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចីញ្ចឹម​អូ​ទ្រី​ស ​យកពងលក់ ​១​គ្រាប់​ ២០ដុល្លា​រ​

37 វិនាទី មុន
  • កែប

ខេត្ត​កែប​​ ៖ ​​សត្វ​អូ​ទ្រី​ស​ គឺជា​សត្វ​មួយ​ប្រភេទ​មាន​កម្ពស់​ខ្ពស់​ជាង​សត្វ​ស្លាប​ដទៃ​ ហើយ​ចិ​ញ្ជឹ​ម​ជា​ទូទៅ​ច្រើន​តែ​នៅ​ប្រទេស​ប៉ែក​អឺរ៉ុប​ តែ​​អ្នកគ្រូ​បង្រៀន​​ម្នាក់​នៅ​សង្កាត់​ព្រៃធំ​ក្រុងកែប​ ខេត្ត​កែប​បានចិញ្ចឹមសត្វ​អូ​ទ្រី​ស​ ។ ​អ្នកគ្រូ​រូបនេះបានឱ្យដឹង​​កាលពី​ព្រឹក​ថ្ងៃ​ទី ​២១​…

ខេត្ត​កែប​​ ៖ ​​សត្វ​អូ​ទ្រី​ស​ គឺជា​សត្វ​មួយ​ប្រភេទ​មាន​កម្ពស់​ខ្ពស់​ជាង​សត្វ​ស្លាប​ដទៃ​ ហើយ​ចិ​ញ្ជឹ​ម​ជា​ទូទៅ​ច្រើន​តែ​នៅ​ប្រទេស​ប៉ែក​អឺរ៉ុប​ តែ​​អ្នកគ្រូ​បង្រៀន​​ម្នាក់​នៅ​សង្កាត់​ព្រៃធំ​ក្រុងកែប​ ខេត្ត​កែប​បានចិញ្ចឹមសត្វ​អូ​ទ្រី​ស​ ។

​អ្នកគ្រូ​រូបនេះបានឱ្យដឹង​​កាលពី​ព្រឹក​ថ្ងៃ​ទី ​២១​ ខែមករា ​ឆ្នាំ​ ២០២៦ ​នេះ​ថា ​សត្វ​អូ​ទ្រី​ស​នេះ​វា​ពិបាក​ថែទាំ​ណាស់ និង​សំខាន់​ផ្ដោត​ទៅ​លើ​អាកាសធាតុ​ ។ ​ហើយ​កន្លង​មក​សត្វ​អូរ​ទ្រី​ស​របស់​គាត់​ចិញ្ចឹម​មិន​ច្រើន​ក្បាល​ទេ​ ប៉ុន្មាន​ខែ​មុន​នោះ​សត្វ​របស់​គាត់​មួយក្បាលមានទម្ងន់ ១៥០គីឡូ​ក្រាមបាន​ងាប់​ ​ដោយសា​តែ​ស្លាក់​ស្រូវ​ ហើយ​សែង​គ្នា​បី​នាក់​ទើប​យក​ទៅ​កប់​ចោល​បាន ​។​

អ្នកគ្រូ​បាន​​បន្ត​ថា​ ការ​ចិញ្ចឹមសត្វ​អូ​ទ្រី​ស​នេះ​គ្មាន​បំណង​ចង់​លក់​ពង​លក់​អ្វី​ទេ​ តែ​ក្រោយមក​មាន​គេ​សុំ​ទិញ​ពង​ជា​ហូ​ហែ​ធ្វើ​ឱ្យ​ពង​សត្វ​អូ​ទ្រី​សមាន​តម្លៃ​រហូត​ដល់​ ១​គ្រាប់ ​២០ដុល្លារ​ ។ អ្នកគ្រូ​បាន​​បន្តទៀត​​ថា​ សត្វ​អូ​ទ្រី​ចិញ្ចឹម​តែ​រយៈពេល​ពី ៨ ​ទៅ ​៩​ខែ​ បើ​ឱ្យ​ចំណី​ដិត​ដល់​វា​នឹង​ពង ​ហើយ ​១​ឆ្នាំ​ពង​ចំនួន​ ២ដង​ក្នុង​រដូវ​ពង​ម្តង​​ៗមានចំនួនពី ៦ ​ទៅ​៧គ្រាប់ ​។

​ទោះបីជា​សត្វ​អូ​ទ្រី​ស​នេះ​ពិបាក​ក្នុង​ការ​ចិញ្ចឹម​​ តែ​គេ​ចាត់​ទុក​ថា ​នេះ​​ជា​លើក​ដំបូង​​ដែល​ពលរដ្ឋ​នៅ​សង្កាត់​ព្រៃធំ ​ក្នុងខេត្តកែប ចិញ្ចឹមសត្វ​អូ​ទ្រី​សយ​ក​ពង​លក់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ