ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចាប់​បាន​ខ្លាដំបង​ពីរ​ក្បាល

3 ម៉ោង មុន

ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​សម្រេច​ប្រគល់​ខ្លាដំបង​ចំនួន ២​ក្បាល ទៅ​ដល់​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​បន្ត​ថែរក្សា និង​គ្រប់គ្រង​តាម​នីតិវិធី​ជំនាញ ។ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា វា​មាន​ប្រភព​ពី​ណា​ឲ្យ​ពិតប្រាកដ​ឡើយ ។…

ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​សម្រេច​ប្រគល់​ខ្លាដំបង​ចំនួន ២​ក្បាល ទៅ​ដល់​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​បន្ត​ថែរក្សា និង​គ្រប់គ្រង​តាម​នីតិវិធី​ជំនាញ ។ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា វា​មាន​ប្រភព​ពី​ណា​ឲ្យ​ពិតប្រាកដ​ឡើយ ។

ប្រភព​ដដែល​បាន​អះអាង​ថា ខ្លា​ទាំង​ពីរ​ក្បាល​នេះ​ត្រូវ​បាន លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ប្រគល់​ទៅ​មន្ត្រី​កសិកម្ម កាលពី​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៦​។

លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បានឱ្យ​ដឹង​ថា កូន​ខ្លាធំ​ទាំង​២​ក្បាល​នេះ មាន​អាយុប្រមាណ​ជិត​១​ឆ្នាំ ក្នុង​នោះ​មាន​ភេទ​ញី​១​ក្បាល និង​ភេទ​ឈ្មោល​១​ក្បាល ។

ប្រភព​ដដែល​បាន​អះអាង​ថា ការ​ប្រគល់​ខ្លាដំបង​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ចសហការ​រវាង​សមត្ថកិច្ច​នគរបាល និង​មន្ទីរ​ជំនាញ ក្នុង​ការ​ការពារ និង​អភិរក្ស​សត្វព្រៃ ឲ្យ​ស្រប​តាម​ច្បាប់ និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ