ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គីម ជុងអ៊ុន ដកតំណែងឧបនាយករដ្ឋ​មន្ត្រីកូរ៉េខាងជើងផ្អើលស្រុក ក្រោយចោទថាអសមត្ថភាពខាងសេដ្ឋកិច្ច

1 ម៉ោង មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន បាន​ដក​តំណែង​ឧបនាយករដ្ឋមន្ត្រី​មួយ​រូប ពេល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្លុក​ឧស្សាហកម្ម​មួយ ដោយ​បន្ទោស​ថា អសមត្ថភាព​ខាង​សេដ្ឋកិច្ច ។…

ប្រទេស​កូរ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន បាន​ដក​តំណែង​ឧបនាយករដ្ឋមន្ត្រី​មួយ​រូប ពេល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្លុក​ឧស្សាហកម្ម​មួយ ដោយ​បន្ទោស​ថា អសមត្ថភាព​ខាង​សេដ្ឋកិច្ច ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​២០ មក​រា របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​KCNA ។

KCNA​គូសបញ្ជាក់​ថា លោក​គី​ម ជុង​អ៊ុ​ន បាន​ដក​តំណែង​លោក​យ៉ាង​ស៊ុ​ង​ហ៊ូ ឧបនាយករដ្ឋមន្ត្រី​ដោយ​ចាត់​ទុក​ថា លោក​គ្មាន​សមត្ថភាព​ក្នុង​ការ​កាន់​តំណែង​ជា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់ ។ តាម​លោក​គី​ម ជុង​អ៊ុ​ន ថា និយាយ​ដោយ​ខ្លី​មក វា​ដូច​ជា​ការ​យក​ពពែ​មួយ​មក​អូស​រទេះ ដែល​វា​ជា​ការ​ខុសឆ្គង​មួយ ក្នុង​ដំណើរការ​នៃ​ការ​តែងតាំង​បណ្ដា​អ្នក​ទទួលខុសត្រូវ​របស់​យើង ។ លោក​បន្ត​ថា លើក​ក្រោយ គេ​ត្រូវ​យក​ក្របី​មក​ទឹម ដើម្បី​អូស​រទេះ មិនមែន​ពពែ​ទៀត​ទេ ។

លោក​គី​ម ជុង​អ៊ុ​ន បាន​ចុះ​ទៅ​ពិនិត្យ​គម្រោង​ទំនើប​កម្ម​មួយ​នៃ​ប្លុក​ឧស្សាហកម្ម​រី​យ៉ុ​ង​សុ​ង្ម​នោះ ស្ថិត​នៅ​ជាយក្រុង​ព្យុ​ង​យ៉ាង ។ ដោយសារ​បណ្ដា​មន្ត្រី​ទទួល​បន្ទុក​សេដ្ឋកិច្ច​គ្មាន​សមត្ថភាព ទើប​ដំណាក់កាល​ដំបូង​នៃ​ការ​ធ្វើ​ទំនើប​កម្ម​នោះ​ជូ​ប​ប្រទះ​ការ​លំបាក​នានា មក​ពី​អ្នកដឹកនាំ ៕

North Korean leader Kim Jong Un inspects the first phase of the renovation of the Ryongsong Machine Complex, in Pyongyang, North Korea, January 19, 2026, in this picture released by North Korea’s official Korean Central News Agency. KCNA via REUTERS ATTENTION EDITORS – THIS IMAGE WAS PROVIDED BY A THIRD PARTY. REUTERS IS UNABLE TO INDEPENDENTLY VERIFY THIS IMAGE. NO THIRD PARTY SALES. SOUTH KOREA OUT. NO COMMERCIAL OR EDITORIAL SALES IN SOUTH KOREA.

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ