សង្គ្រាមអ៊ីស្រាអែលនិងអ៊ីរ៉ង់ ៖ វិមានក្រឹមឡាំងថ្លែង កាលពីថ្ងៃទី១៩ មករា ថា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ត្រូវបានស្នើឲ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព សម្រាប់ជ្រោយហ្គាហ្សាបង្កើតឡើងដោយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ សំដៅដោះស្រាយជម្លោះក្នុងខ្នាតអន្តរជាតិ និងត្រួតពិនិត្យអភិបាលកិច្ចនិងការកសាងជ្រោយហ្គាហ្សាឡើងវិញ ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោកឌីមីឌ្រីប៉េស្កូវ ថ្លែងនាថ្ងៃទី១៩ មករា ទៅកាន់បណ្ដាអ្នកកាសែតថា លោកពូទីនបានទទួលការអញ្ជើញឲ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាព តែលោកមិនបញ្ជាក់ថា តើលោកពូទីនព្រមទទួលសំណើនោះដែរឬយ៉ាងណាឡើយ ។ សេតវិមានបានស្នើដល់ឥស្សរជនពិភពលោកច្រើនរូបចូលរួមក្នុងផ្ទៃក្រុមប្រឹក្សាសន្តិភាព ដឹកនាំដោយលោកដូណាល់ត្រាំខ្លួនឯងផ្ទាល់ ។ ប៉ុន្តែការស្នើលោកពូទីនមកចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពសម្រាប់ហ្គាហ្សានេះ នាំឲ្យអ្នកសង្កេតការណ៍មួយចំនួនមានការភ្ញាក់ផ្អើល ខណៈការលុកលុយរបស់រុស្ស៊ីចូលអ៊ុយក្រែនបានឈានចូលជិតដល់ឆ្នាំទី៤ហើយ ។
US President Donald Trump speaks during a briefing in the Brady Briefing Room of the White House in Washington, DC, on January 20, 2026. US President Donald Trump on Tuesday expressed frustration that his message on the economy was “not getting across,” blaming his spokespeople for the issue. (Photo by SAUL LOEB / AFP) ប្រទេសចំនួន៦០ព្រមទាំងគណៈកម្មាធិការអឺរ៉ុប ត្រូវបានស្នើចូលរួមក្នុងក្រុមប្រឹក្សានោះ ដែលអ្នកទទួលខុសត្រូវជាន់ខ្ពស់់់អ៊ីស្រាអែលម្នាក់ កាលពីថ្ងៃទី១៩ មករា ចាត់ទុកថា វាអាក្រក់សម្រាប់អ៊ីស្រាអែល ។ ក្រុមប្រឹក្សាសន្តិភាពប្រកាស កាលពីថ្ងៃទី១៦ មករា កន្លងទៅ ពុំមានអ្នកទទួលខុសត្រូវអ៊ីស្រាអែលម្នាក់ណាឡើយ តែក្នុងចំណោមសមាជិកមានមហាសេដ្ឋីអ៊ីស្រាអែលមួយរូប លោកយ៉ាគៀហ្គាបាយ ។ ចំណែកសមាជិកដទៃៗទៀតមាន មនុស្សជំនិត២នាក់របស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ អតីតនាយករដ្ឋន្ត្រីអង់គ្លេសលោកតូនីប្លែរ ឧត្ដមសេនីយ៍អាមេរិកមួយរូប និងបណ្ដាតំណាងរបស់ប្រទេសច្រើនទៀតក្នុងតំបន់។
In this pool photograph distributed by the Russian state agency Sputnik, Russia’s President Vladimir Putin chairs a Security Council meeting via videolink in Moscow on January 19, 2026. (Photo by VYACHESLAV PROKOFYEV / POOL / AFP) ក្នុងចំណោមឥស្សរជនដែលជ្រើសរើសមានកូនប្រសាររបស់លោកដូណាល់ត្រាំ គឺលោកJARED KUSHNER អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោកតូនីប្ល៊ែរ ប្រធានធនាគារពិភពលោក លោកអាហ្សៃបានហ្គានិងទីប្រឹក្សារងខាងសន្តិសុខជាតិអាមេរិកលោករ៉ូប៊ែតហ្គាព្រីអែល ។ សមាសភាពក្រុមប្រឹក្សានោះក៏រួមមាន អ្នកការទូតកាតាម្នាក់ ប្រមុខភ្នាក់ងារស៊ើបការណ៍អេហ្ស៊ីប និងរដ្ឋមន្ត្រីការបរទេសតួកគីដែលប្រទេសទាំងនោះ សុទ្ធតែដើរតួជាអាជ្ញាកណ្ដាល ឲ្យមានបទឈប់បាញ់គ្នា ព្រមទាំងរដ្ឋមន្ត្រីមួយរូបរបស់អេមីរ៉ាត់អារ៉ាប់រួម។
មកទល់ពេលនេះគេមិនដឹងថាតើមេដឹកនាំប៉ុន្មានរូបដែលស្នើចូលរួមក្នុងក្រុមប្រឹក្សានេះ ។ ក្រុមប្រឹក្សានោះមានគេបកស្រាយថា ហាក់ដូចជាគូប្រជែងមួយ របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បដែលបង្កើតឡើងក្រាយសង្គ្រាមលោកលើកទី២សម្រាប់ដោះស្រាយជម្លោះ៕
ចែករំលែកព័តមាននេះ