ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ បង្ហោះរូបផែនទីដាក់ទង់ជាតិអាម៉េរិកលើទឹកដីដទៃ បង្កឱ្យមានប្រតិកម្មខ្លាំងពីវេណេស៊ុយអេឡា

1 នាទី មុន

ទីក្រុងការ៉ាកាស៖ រដ្ឋាភិបាលវេណេស៊ុយអេឡា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាបើកយុទ្ធនាការជានិមិត្តរូបមួយលើបណ្ដាញសង្គម ដោយបង្ហោះផែនទីផ្លូវការរបស់ប្រទេសជាតិ ដើម្បីឆ្លើយតបទៅនឹងលោក ដូណាល់ ត្រាំ ដែលបានបង្ហោះរូបភាពផែនទីកែច្នៃ បង្ហាញពីទង់ជាតិអាម៉េរិកគ្របដណ្ដប់លើទឹកដីវេណេស៊ុយអេឡា កាណាដា…

ទីក្រុងការ៉ាកាស៖ រដ្ឋាភិបាលវេណេស៊ុយអេឡា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាបើកយុទ្ធនាការជានិមិត្តរូបមួយលើបណ្ដាញសង្គម ដោយបង្ហោះផែនទីផ្លូវការរបស់ប្រទេសជាតិ ដើម្បីឆ្លើយតបទៅនឹងលោក ដូណាល់ ត្រាំ ដែលបានបង្ហោះរូបភាពផែនទីកែច្នៃ បង្ហាញពីទង់ជាតិអាម៉េរិកគ្របដណ្ដប់លើទឹកដីវេណេស៊ុយអេឡា កាណាដា និងកោះហ្គ្រីនឡែន។ នេះបើយោងតាមសារព័ត៌មាន Reuters, ​Straitstimes និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី២១ ខែមករានេះ។

វិធានការនេះធ្វើឡើងក្នុងគោលបំណងការពារបូរណភាពទឹកដី និងប្រឆាំងនឹងព័ត៌មានមិនពិត ដែលលោក ត្រាំ បានផ្សព្វផ្សាយលើបណ្ដាញសង្គម Truth Social របស់លោក។

ស្ថានភាពនយោបាយរវាងប្រទេសទាំងពីរកំពុងមានភាពតានតឹងខ្លាំង បន្ទាប់ពីសហរដ្ឋអាម៉េរិកបានបើកការវាយប្រហារ និងចាប់ខ្លួនប្រធានាធិបតីលោក នីកូឡាស ម៉ាឌូរ៉ូ កាលពីដើមខែមករា ឆ្នាំ២០២៦។ បច្ចុប្បន្ន រដ្ឋបាលលោក ត្រាំ កំពុងមានឥទ្ធិពលយ៉ាងខ្លាំងលើការគ្រប់គ្រងប្រទេសវេណេស៊ុយអេឡា រួមទាំងការគ្រប់គ្រងលើចំណូលប្រេងជាតិរបស់ប្រទេសនេះថែមទៀតផង។ ជាមួយគ្នានេះ មេដឹកនាំកោះហ្គ្រីនឡែនក៏បានសម្ដែងការមិនពេញចិត្ត និងចាត់ទុកទង្វើរបស់លោក ត្រាំ ថាជាការមិនផ្ដល់តម្លៃដល់អធិបតេយ្យភាពជាតិដទៃ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ