ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ៖ រាជរដ្ឋាភិបាល​មិន​បាន​បោះបង់​អ្នក​ណា​ម្នាក់​ចោល​នោះ​ទេ ទោះបី​កុមារ​អូ​ទី​ហ្សឹ​ម

11 ម៉ោង មុន

ខេត្តកណ្តាល ​៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ស្ត្រី​ទី​១ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២០…

ខេត្តកណ្តាល ​៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ស្ត្រី​ទី​១ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៦​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​អាគារ​សិក្សាអប់រំ​ពិសេស​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ នៅ​ក្នុង​អង្គពិធី លោក​ជំទាវ​បណ្ឌិត បាន​ថ្លែង​ថា សាលារៀន​ជា​កន្លែង​បង្កើត​បរិយាកាស និង​ជា​វេទិកា​អំណោយផល ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ប្រកបដោយ​សុវត្ថិភាព និង​បរិ​យា​បន្ន ជា​ពិសេស​ផ្សារ​ភ្ជាប់​ទ្រឹស្តី ទៅ​នឹង​ការ​អនុវត្ត ​។

ជាក់ស្ដែង ការ​រៀបចំ​អភិវឌ្ឍ​វិទ្យាល័យ​អប់​ពិសេស​ក្នុង​ពេល​នេះ គឺជា​សក្ខីភាព​មួយ បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ដោយ​មិន​បោះបង់​អ្នក​ណា​ម្នាក់​នោះ​ទេ បើ​ទោះជា​កុមារ​មាន​ពិការ​ភាព ខ្សោយ​ប្រាជ្ញា និង​អូ​ទី​ហ្សឹ​ម ក៏​រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​អប់រំ និង​បណ្ដុះបណ្ដាល​ដល់​ពួក​គេ​ឲ្យ​ក្លាយជា​ធនធានមនុស្ស​មួយ សម្រាប់​កសាង​ប្រទេស​នៅ​ពេល​អនាគត​។ លើស​ពី លោក​ជំទាវ​បណ្ឌិត​ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​គណៈ​គ្រប់គ្រង លោកគ្រូ អ្នកគ្រូ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត បង្រៀន​កុមារ​អូ​ទី​ហ្សឹ​ម នៅ​សាលា​អប់រំ​ពិសេស​នេះ​ ។

លោក ចាន់ សា​រិ​ន នាយក​សាលា​អប់រំ​ពិសេស​ក្រុង​តា​ខ្មៅ បាន​លើក​ឡើង​ដែរ​ថា ការ​សម្ពោធ​អគារសិក្សា​ ចំនួន​២​ខ្នង កម្ពស់​៣​ជាន់ ស្មើនឹង​៣៦​បន្ទប់ នៅ​ពេល​នេះ នឹង​ធ្វើ​ឲ្យ​សិស្ស​ថ្មី​ៗ​បន្ថែម​ទៀត​អាច​ចូល​រៀន​បាន​នៅ​ទី​នេះ ពីព្រោះ​កន្លង​ទៅ​សាលារៀន​បាន​ជួប​បញ្ហា​កង្វះខាត​អាគា​សិក្សា​ ។

គួរ​បញ្ជាក់​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា អាណិត្ត​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គ​គិត​បណ្ឌិត​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំណត់​ផែនការ​គន្លឹះ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ឆ្នាំ​២០២៤-២០២៨ និង​វិធានការ​គន្លឹះ​នានា ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ