ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ក្រុង​ស្ទឹង​ត្រែង និង​មន្ទីរ​សុខាភិបាល ចុះ​ផ្អាក​សកម្មភាព​បន្ទប់​ពិគ្រោះជំងឺ​មួយ​កន្លែង ក្រោយ​រក​ឃើញ​គ្មាន​ច្បាប់​អនុញ្ញាត

11 ម៉ោង មុន

ខេត្តស្ទឹងត្រែង ​៖ កម្លាំង​ចម្រុះ​ នៃ​រដ្ឋបាល​ក្រុង​ស្ទឹង​ត្រែង សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល បិទ​ផ្អាក​សកម្មភាព​ផ្តល់​សេវា​សុខាភិបាល ​ជា​បណ្តោះអាសន្ន នៅ​បន្ទប់​ពិគ្រោះ និង​ព្យាបាល​ជំងឺ…

ខេត្តស្ទឹងត្រែង ​៖ កម្លាំង​ចម្រុះ​ នៃ​រដ្ឋបាល​ក្រុង​ស្ទឹង​ត្រែង សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល បិទ​ផ្អាក​សកម្មភាព​ផ្តល់​សេវា​សុខាភិបាល ​ជា​បណ្តោះអាសន្ន នៅ​បន្ទប់​ពិគ្រោះ និង​ព្យាបាល​ជំងឺ “​ឥ​សាន្ត​” កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៩ ខែមករា ឆ្នាំ​២០២៦ ​។

យោង​តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ មូលហេតុ​ចម្បង​ នៃ​ការ​ចុះ​ផ្អាក​នេះ គឺ​ដោយសារ​ទីតាំង​ខាងលើ​ គ្មាន​លិខិតអនុញ្ញាត​។ បន្ទប់​ពិគ្រោះ​ជំងឺ​នេះ មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៣៧២ ផ្លូវ​លេខ២៨ ភូមិ​កណ្តាល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង ដែល​គ្រប់គ្រង​ដោយ​លោក Nguyen Van Trong ​។

លោក អ៊ុ​ង សូ​វៀត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង បាន​លើក​ឡើង​ថា​ ​អាជ្ញាប័ណ្ណហួស​សុពលភាព ម្ចាស់​ទីតាំង​មានច្បាប់ អនុញ្ញាត​តាំងពី​ឆ្នាំ​២០២១ ប៉ុន្តែ​បាន​ហួស​សុពលភាព​តាំងពី​ឆ្នាំ​២០២៤​ មក​ម្ល៉េះ ដោយ​មិន​បាន​មក​ដាក់​ពាក្យ​ស្នើ​សុំ​បន្ត​សុពលភាព​តាម​នីតិវិធី​ច្បាប់​ ។

កន្លង​មក​ម្ចាស់​ទីតាំង ​បាន​ធ្វើ​កិច្ចសន្យា​ជា​មួយ​មន្ទីរ​សុខាភិបាល​ រួច​ហើយ​ថា នឹង​ផ្អាក​សកម្មភាព​រហូត​ដល់​មានច្បាប់​អនុញ្ញាត​ថ្មី ប៉ុន្តែ​ជាក់ស្តែង ម្ចាស់​ទីតាំង​មិន​បាន​គោរព​តាម​កិច្ចសន្យា ហើយ​នៅ​តែ​បន្ត​លួចលាក់​បើក​បម្រើសេវា​ដ​ដែល ​។

បច្ចុប្បន្ន អាជ្ញាធរ​បាន​តម្រូវ​ឱ្យ​ម្ចាស់​ទីតាំង​បញ្ឈប់​រាល់​សកម្មភាព​ព្យាបាល​ទាំងអស់​ជា​ដាច់ខាត រហូត​ដល់​មានការ​សុំ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ថ្មី​។ វិធានការ​នេះ ​ធ្វើ​ឡើង​ដើម្បី​ធានា​បាន​ នូវ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ក្នុង​វិស័យ​សុខាភិបាល​ឱ្យ​មាន​ប្រសិទ្ធភាព​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ