តាក់ស៊ីចតត្រៀបត្រា ចាំដឹកអ្នករត់ចេញពីអគារកាស៊ីណូ
- កំពត
ខេត្តកំពត ៖ រថយន្តតាក់ស៊ីជាច្រើនគ្រឿងបានឈប់នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត កាលពីព្រឹកថ្ងៃទី 20 ខែមករា ឆ្នាំ 2026…
ខេត្តកំពត ៖ រថយន្តតាក់ស៊ីជាច្រើនគ្រឿងបានឈប់នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត កាលពីព្រឹកថ្ងៃទី 20 ខែមករា ឆ្នាំ 2026…
ខេត្តកំពត ៖ រថយន្តតាក់ស៊ីជាច្រើនគ្រឿងបានឈប់នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត កាលពីព្រឹកថ្ងៃទី 20 ខែមករា ឆ្នាំ 2026 ។ បើតាមការឱ្យដឹងពីអ្នករត់តាក់ស៊ី បាននិយាយប្រាប់ថា អ្នកដំណើរមិនថាភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទេចាប់ពីយប់ថ្ងៃទី 15 ខែមករា ឆ្នាំ 2026 នេះមានអ្នកដំណើរជាច្រើនតែភាគច្រើនជនជាតិផ្សេងៗបានចាកចេញពីកន្លែងអាគារដែលមានល្បែងអនឡាញ ។
ខណៈពេលអាជ្ញាធរខេត្តកំពត កាលពីព្រឹកថ្ងៃទី 20 ខែមករា ឆ្នាំ 2026 បានចូលទៅពិនិត្យក្នុងអាគារដែលជនបរទេសស្នាក់នៅចំនួន 13 កន្លែង នៅអាគារក្រោយកាស៊ីណូខ្ញុំ ស្ថិតជិតព្រំដែនអន្តរជាតិព្រែកចាក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ក្នុងនោះក៍មានស្ថានទូតចូលទៅពិនិត្យផងដែរ តែគេមិនបានដឹងលម្អិតរឿងរ៉ាវខាងលើទេ ព្រោះគេមិនអនុញាតឱ្យអ្នកកាសែតចូលទេ គឺបិទដំណឹងឈឹង ។ តែឮដំណឹងថា មានមនុស្សចេញច្រើនណាស់ ដូចភ្ញាក់ផ្អើលខ្លាចគេចាប់ ។
ចំណែករថយន្តតាក់ស៊ីចតត្រៀបត្រារង់ចាំដឹកអ្នកចេញពីអគារល្បែងទាំងនោះឆ្ពោះមកភ្នំពេញ ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕



ចែករំលែកព័តមាននេះ