ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយឥណ្ឌូនេស៊ី ដើម្បីលុបបំបាត់ការឆបោ.កតាម Internet

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ឥណ្ឌូ​នេ​ស៊ី ជា​ពិសេស​លើ​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យ​បាន​កាន់​ជិត​ស្និទ្ធ​បន្ថែម​ទៀត ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ី​ណា​រិ​ទ្ធ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ឥណ្ឌូ​នេ​ស៊ី ជា​ពិសេស​លើ​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យ​បាន​កាន់​ជិត​ស្និទ្ធ​បន្ថែម​ទៀត ។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ី​ណា​រិ​ទ្ធ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម និង​ជម្រាបលា ក្នុង​ឱកាស​ដែល​ឯកឧត្តម​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៦​។

ក្នុង​ជំនួប​នោះ ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ី​ណា​រិ​ទ្ធ បាន​សម្តែង​ការ​កោតសរសើរ ចំពោះ​ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏​ដូច​ជា ស្ថានទូត​ឥណ្ឌូ​នេ​ស៊ី ដែល​ជា​និច្ចកាល​តែង​ផ្តល់​នូវ​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា ។ ឯកឧត្តម​សន្តិ​បណ្ឌិត បាន គូសបញ្ជាក់​ថា កម្ពុជា​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ឥណ្ឌូ​នេ​ស៊ី ជា​ពិសេស​លើ​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឱ្យ​បាន​កាន់​ជិត​ស្និទ្ធ​បន្ថែម​ទៀត ។

ទន្ទឹម​នោះ ឯកឧត្តម​សន្តិ​បណ្ឌិត​បាន​ជម្រាប​ជូន​ពី​ជំហរ និង​វិធានការ​យ៉ាង​មុតមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អនុវត្ត​នីតិវិធី​លើ​មេ​ក្លោ​ង ក៏​ដូច​ជា ការ​បង្ក្រាប និង​បោសសម្អាត​បណ្តាញ​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ពី​ប្រទេស​កម្ពុជា ។

ជា​កិច្ច​ឆ្លើយ​តប ឯកឧត្តម ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ​ចំពោះ​សមត្ថកិច្ច​កម្ពុជា ដែល​តែង​យកចិត្តទុកដាក់​ផ្តល់​កិច្ចសហការ​ក្នុង​ការ​ជួយ​សង្គ្រោះ និង​សម្របសម្រួល​នីតិវិធី​បញ្ជូន​ពលរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​ទទួលស្គាល់ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល និង​អាជ្ញាធរ​កម្ពុជា​ក្នុង​ការ​បង្ក្រាប និង​បោសសម្អាត​ទីតាំង និង​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។

ឯកឧត្តម​ក៏​បាន គូសបញ្ជាក់​ជា​ថ្មី​ថា ទោះបីជា​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​ត្រូវ​បាន​បញ្ចប់​ក្តី ក៏​ប៉ុន្តែ​ស្ថានទូត​ឥណ្ឌូ​នេ​ស៊ី បន្ត​តាំងចិត្ត​ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា សំដៅ​ធ្វើ​យ៉ាងណា រួម​គ្នា​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ប្រកបដោយ​ប្រសិទ្ធភាព ។ មុន​នឹង​បញ្ចប់ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់ ពាក់ព័ន្ធ​ទិស​ដៅ​កិច្ច​សហប្រតិបត្តិការ ជា​ពិសេស​ការ​សម្របសម្រួល​នីតិ​វី​ធី​បញ្ជូន​ពលរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ត្រលប់​ទៅ​មាតុប្រទេស​វិញ​ឱ្យ​បាន​ឆាប់រហ័ស​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ