ខេត្តស្ទឹងត្រែង ៖ យោងតាមព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាសរបស់ក្រសួងមហាផ្ទៃ មន្ត្រីនគរបាលជាន់ខ្ពស់ និងមន្ត្រីស៊ើបអង្កេតនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងចំនួន ៣រូប ត្រូវបានសម្រេចដាក់ឱ្យចូលនិវត្តន៍មុនកំណត់ និងទទួលទណ្ឌកម្មខាងវិន័យ ។
១- ការដាក់ឱ្យចូលនិវត្តន៍មុនកំណត់ (ថ្នាក់ឧត្តមសេនីយ៍) តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី ១៤ ខែ
វិច្ឆិកា ឆ្នាំ ២០២៥ ត្រូវបានត្រាស់បង្គាប់ដាក់ឱ្យចូលនិវត្តន៍មុនកំណត់ចំពោះ ៖ លោកឧត្តមសេនី
យ៍ត្រី ឯម សារួន (អត្តលេខ ០៩៥៩០) នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ ។
២- ការដាក់ឱ្យចូលនិវត្តន៍មុនកំណត់ (ថ្នាក់វរសេនីយ៍ឯក) តាមរយៈអនុក្រឹត្យ ចុះថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ត្រូវបានសម្រេចដាក់ឱ្យចូលនិវត្តន៍មុនកំណត់ចំពោះ ៖ លោកវរសេនីយ៍ឯក ឈូក កុម៉ល់ (អត្តលេខ ០៤៦៤២) នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ ។
៣- ប្រកាសស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះ វរសេនីយ៍ត្រី សែម សុភ័ក្ត្រ (អត្តលេខ ៥៥៧៥៨) តាមរូបភាព ដកហូតមុខតំណែង ពីនាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ឱ្យមកជាមន្ត្រី នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ឯក មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា ៕







ចែករំលែកព័តមាននេះ