ព្យុះណូកានបង្កឱ្យតំបន់សមុទ្រមានភ្លៀងខ្យល់ និងតំបន់ខ្លះចុះត្រជាក់
រាជធានីភ្នំពេញ៖ យោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមសម្រាប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ឥទ្ធិពលនៃព្យុះទី១ ឈ្មោះ ណូកាន កំពុងបន្តគ្របដណ្ដប់លើរបបខ្យល់មូសុងឦសាន…
រាជធានីភ្នំពេញ៖ យោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមសម្រាប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ឥទ្ធិពលនៃព្យុះទី១ ឈ្មោះ ណូកាន កំពុងបន្តគ្របដណ្ដប់លើរបបខ្យល់មូសុងឦសាន…
រាជធានីភ្នំពេញ៖ យោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម
សម្រាប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ឥទ្ធិពលនៃព្យុះទី១ ឈ្មោះ ណូកាន កំពុងបន្តគ្របដណ្ដប់លើរបបខ្យល់មូសុងឦសាន ដែលធ្វើឱ្យស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជាមានការប្រែប្រួលគួរឱ្យកត់សម្គាល់។
ក្នុងនោះ ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ ត្រូវបង្កើនការប្រុងប្រយ័ត្នដោយសារអាចនឹងមានភ្លៀងធ្លាក់លាយឡំជាមួយបាតុភូតខ្យល់កន្ត្រាក់ក្នុងកម្រិត ១០% នៃផ្ទៃដី ស្របពេលដែលរលកសមុទ្រអាចមានកម្ពស់ឡើងដល់ ១ ម៉ែត្រ។
ដោយឡែក សម្រាប់បណ្តាខេត្តនៅតំបន់វាលទំនាប និងតំបន់ខ្ពង់រាបវិញ ពុំមានភ្លៀងធ្លាក់នោះទេ ប៉ុន្តែនឹងបន្តមានធាតុអាកាសត្រជាក់បង្គួរនៅពេលព្រឹក។ ជាពិសេសនៅតាមបណ្តាខេត្តជាប់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ សីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះមកត្រឹម ១៨ អង្សាសេ ដែលទាមទារឱ្យបងប្អូនយកចិត្តទុកដាក់លើសុខភាពចំពោះការចុះត្រជាក់នេះ។ រីឯរាជធានីភ្នំពេញ និងបណ្តាខេត្តនៅតំបន់វាលទំនាបដទៃទៀត សីតុណ្ហភាពនឹងស្ថិតក្នុងរង្វង់ ១៩ អង្សាសេ ជាមួយនឹងល្បឿនខ្យល់បក់មធ្យម ៣ ម៉ែត្រក្នុងមួយវិនាទី៕

ចែករំលែកព័តមាននេះ