ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនត្រៀមរៀបចំការបោះឆ្នោតសកលមុនអាណត្តិ នៅថ្ងៃទី៨ ខែកុម្ភៈ ខាងមុខនេះ!

2 ម៉ោង មុន

ក្រុងតូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាត អេ តាកាអ៊ីឈិ បានប្រកាសជាផ្លូវការថានឹងរំលាយសភាជាន់ទាបនៅថ្ងៃទី២៣ ខែមករា (ថ្ងៃសុក្រនេះ) ដើម្បីបើកផ្លូវឱ្យមានការបោះឆ្នោតសកលមុនអាណត្តិនៅថ្ងៃទី៨…

ក្រុងតូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាត អេ តាកាអ៊ីឈិ បានប្រកាសជាផ្លូវការថានឹងរំលាយសភាជាន់ទាបនៅថ្ងៃទី២៣ ខែមករា (ថ្ងៃសុក្រនេះ) ដើម្បីបើកផ្លូវឱ្យមានការបោះឆ្នោតសកលមុនអាណត្តិនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើយោងតាមសារព័ត៌មាន Xinhua, BBC និងប្រភពដទៃទៀត ចុះផ្សាយនៅថ្ងៃទី២០ ខែមករានេះ។

ការសម្រេចចិត្តនេះធ្វើឡើងក្នុងគោលបំណងស្វែងរកការគាំទ្រជាថ្មីពីម្ចាស់ឆ្នោត បន្ទាប់ពីលោកស្រីបានឡើងកាន់តំណែងកាលពីខែតុលា ឆ្នាំមុន បើទោះបីជាអាណត្តិសភាបច្ចុប្បន្ននៅសល់រហូតដល់ទៅជាង ២ ឆ្នាំទៀតក៏ដោយ។

ស្ថានភាពនយោបាយកាន់តែមានភាពប្រកួតប្រជែងខ្លាំង ខណៈដែលក្រុមបក្សប្រឆាំងធំៗបានសម្រេចចាប់ដៃគ្នាបង្កើត «សម្ព័ន្ធកំណែទម្រង់កណ្ដាល» ដើម្បីរួមគ្នាវាយបំបែកសំឡេងឆ្នោតពីគណបក្សកាន់អំណាច (LDP)។ តាមកាលវិភាគ យុទ្ធនាការឃោសនាបោះឆ្នោតនឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី២៧ ខែមករា ខាងមុខនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ