ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញហើយ! បំណែកយន្តហោះត្រួតពិនិត្យការនេសាទដែលបាត់ដាននៅឥណ្ឌូណេស៊ី ​

2 ម៉ោង មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ីរាយការណ៍​ នា​ថ្ងៃ​ទី​១៨​ មក​រា ​ថា បាន​រក​ឃើញ​ហើយ​បំណែក​យន្តហោះ​ត្រួតពិនិត្យ​ការ​នេសាទ​ដែល​បាត់ដាន  ក្នុង​ខេត្ត​ស៊ូ​ឡា​វេស៊ី​ខាង​ត្បូង​ធ្លាក់​លើ​ចង្កេះភ្នំ​មួយ​គ្របដណ្ដប់​ដោយ​អ័​ព្ឌ​ និង​រក​ឃើញ​សាក​សព​មនុស្ស​ម្នាក់ ក្នុង​ចំណោម​មនុស្ស​ទាំង​១០​នាក់​ជិះ​ក្នុង​យន្តហោះ​នេះ​…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ីរាយការណ៍​ នា​ថ្ងៃ​ទី​១៨​ មក​រា ​ថា បាន​រក​ឃើញ​ហើយ​បំណែក​យន្តហោះ​ត្រួតពិនិត្យ​ការ​នេសាទ​ដែល​បាត់ដាន  ក្នុង​ខេត្ត​ស៊ូ​ឡា​វេស៊ី​ខាង​ត្បូង​ធ្លាក់​លើ​ចង្កេះភ្នំ​មួយ​គ្របដណ្ដប់​ដោយ​អ័​ព្ឌ​ និង​រក​ឃើញ​សាក​សព​មនុស្ស​ម្នាក់ ក្នុង​ចំណោម​មនុស្ស​ទាំង​១០​នាក់​ជិះ​ក្នុង​យន្តហោះ​នេះ​ ។

យន្តហោះ​ធុន​ATR-42-500 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូ​ណេ​ស៊ីAIR TRANSPORT បាន​បាត់​ការ​ទាក់ទង​ជាមួយ​ផ្នែក​ត្រួតពិនិត្យ​អាកាស កាលពី​ថ្ងៃ​ទី​១៧​ មក​រា ​នា​វេលា​ម៉ោង​១៣​ និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​ នៅ​ជិត​តំបន់​ម៉ា​រ៉ូ​សភាគ​ខាងត្បូង​កោះ​ស៊ូ​ឡា​វេស៊ី ​។ ក្នុង​យន្តហោះ​នោះ​ មាន​សមា​ជិក​ក្រុម​យានិក​៧​នាក់ ​និង​អ្នកដំណើរ​៣​នាក់ ។ យន្តហោះ​នេះ​ ជួល​ដោយ​ក្រសួង​កិច្ចការ​សមុទ្រ​ និង​នេសាទ​ឥណ្ឌូ​ណេ​ស៊ី ​ដើម្បី​បំពេញ​បេសកកម្ម​ត្រួតពិនិត្យ​តាម​អាកាស​ដល់​ការ​នេសាទ​ ។ អ្នកដំណើរ​ទាំង​៣​នាក់ ​ជា​សមាជិក​បុគ្គលិក​នៃ​ក្រសួង​នោះ​ ។  

អាជ្ញាធរ​ដំបូង​គូសបញ្ជាក់​ថា ក្នុង​យន្តហោះ​មាន​សមាជិក​ក្រុម​យានិក​៨​នាក់ មុន​ពេ​ល​​តួលេខ​​នេះ​វិញ​ ។ យន្តហោះ​នេះ​ ធានា​ការ​ហោះហើរ​រវាង​ក្រុង​យ៉ូ​ស​យ៉ា​ការ​តា​ និង​ក្រុង​ម៉ា​កាស់​សា ទីប្រជុំជន​ខេត្ត​ស៊ូ​ឡា​វេស៊ី​​ខាងត្បូង ពេល​បាត់ដាន​ពី​អេ​ក្រង់​រ៉ា​ដា​ ។ នា​ព្រឹក​ថ្ងៃ​ទី​១៨​ មក​រា ​បណ្ដា​អ្នក​សង្គ្រោះ​មូលដ្ឋាន​បាន​រក​ឃើញ​បំណែក​យន្តហោះ​នៅ​តាម​កន្លែង​ជា​ច្រើន ជុំវិញ​ភ្នំ​BULUSARAUNG  ក្នុង​តំបន់​ម៉ា​រ៉ូ​ស​ ។ ភ្នំ​នោះ​ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​១៥០០​គីឡូ​ម៉ែ​ត ​ភាគ​ឦសាន​រដ្ឋធានី​ហ្សា​ការ​តារ ។

នា​ព្រឹក​ថ្ងៃ​ទី​១៨​មក​រា​បំណែក​សំខាន់​ៗ​នៃ​យន្តហោះ​ត្រូវ​បាន​រក​ឃើញ  ហើយ​កន្ទុយ​យន្តហោះ​ឃើញ​នៅ​ជើង​ចង្កេះភ្នំ​នោះ​ ។ បណ្ដា​អ្នក​ជួយ​សង្គ្រោះ​ក៏​រក​ឃើញ​ដែរ​បំណែក​ដទៃ​ៗ​ទៀត​ ពិសេស​ម៉ា​ស៊ីន ​និង​បណ្ដា​កៅអី​អ្នកដំណើរ ​។ នា​រសៀល​ថ្ងៃ​ទី​១៨​ មក​រា ​ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​រក​ឃើញ​សាកសព​ជន​រង​គ្រោះ ម្នាក់ នៅ​ក្នុង​ជ្រោះ​មួយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​២០០​ម៉ែ​ត្រ​ពី​កំពូលភ្នំ​ ។ គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ពី​វាសនា​របស់​មនុស្ស​៩​នាក់​ទៀត​ ជិះ​ក្នុង​យន្តហោះ​ដែល​ពិតជា​ស្លាប់​អស់ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ