ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​អន្តរជាតិ​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ដោយសារ​បញ្ហា​លោក ត្រាំ ជាមួយ​កោះ​ហ្គ្រី​ន​ឡែ​ន

3 ម៉ោង មុន

បរទេស ៖ តម្លៃ​មាស​អន្តរជាតិ​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៦ ជំរុញ​ដោយ​តម្រូវការ​ខ្លាំង​នៃ​លោហៈធាតុ​ដ៏​មាន​តម្លៃ​មួយ​នេះ បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់…

បរទេស ៖ តម្លៃ​មាស​អន្តរជាតិ​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៦ ជំរុញ​ដោយ​តម្រូវការ​ខ្លាំង​នៃ​លោហៈធាតុ​ដ៏​មាន​តម្លៃ​មួយ​នេះ បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​គំរាម​ដាក់​ពន្ធគយ​បន្ថែម​លើ​បណ្តា​ប្រទេស​អឺរ៉ុប ជុំវិញ​ការ​ប្រឆាំង​របស់​ពួក​គេ​ទៅ​នឹង​ការ​ចង់​គ្រប់គ្រង​កោះ​ហ្គ្រី​ន​ឡែ​ន (Greenland) ដោយ​សហរដ្ឋអាមេរិក​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters​។

តម្លៃ​មាស​អន្តរជាតិ​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ៤ ៦៨៩ ដុល្លារ​ក្នុង​១​អោន ឬ ៥ ៦៤៩ ដុល្លារ​ក្នុង​១​តម្លឹង មុន​ពេល​រក្សា​តម្លៃ​នៅ​ត្រឹម ៤ ៦៦៨ ដុល្លារ​/​អោន ឬ ៥ ៦២៤ ដុល្លារ​/​តម្លឹង គិត​ត្រឹម​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​កម្ពុជា​)​។

នៅ​ថ្ងៃ​ទី​១៧ ខែមករា កន្លង​ទៅ លោក ត្រាំ បាន​សន្យា​ថា​នឹង​អនុវត្ត​ការ​ដំឡើង​ពន្ធគយ​លើ​បណ្តា​ប្រទេស​អឺរ៉ុប រហូត​ដល់​អា​មេ​រិ​ក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទិញ​កោះ​ហ្គ្រី​ន​ឡែ​ន ដែល​នេះ​បង្កើន​ជម្លោះ​លើ​អនាគត​កោះ​អាក​ទិ​ក​ដ៏​ធំ​របស់​ប្រទេស​ដា​ណឺ​ម៉ាក​មួយ​នេះ​។ អ្នកការទូត​សហភាព​អឺរ៉ុប​បាន​ថ្លែង​ថា ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​កំពុង​រៀបចំ​វិធានការ​សងសឹក ប្រសិនបើ​ពន្ធ​របស់​លោក ត្រាំ នៅ​តែ​បន្ត​។

ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​បាន​ផ្តល់​ហេតុផល​មួយទៀត ដល់​ការ​កើនឡើង​តម្លៃ​មាស​អន្តរជាតិ ដើម្បី​រុញ​តម្លៃ​លោហៈ​ដ៏​មាន​តម្លៃ​មួយ​នេះ​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ថ្មី​មួយទៀត​។ ជាមួយ​គ្នា​នោះ​ផង​ដែរ កិច្ចសន្យា​អនាគត​សម្រាប់​ភាគហ៊ុន​អា​មេ​រិ​ក និង​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​ធ្លាក់​ចុះ ខណៈ​ដែល​ការ​គំរាមកំហែង​ពន្ធ​ចុង​ក្រោយ​របស់​លោក ត្រាំ បាន​បង្កើន​ការ​ផ្តោត​របស់​វិនិយោគិន​ចំពោះ​មាស ដែល​ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​សុវត្ថិភាព អំឡុង​ពេល​ភាព​មិន​ប្រាកដប្រជា​ភូមិសាស្ត្រ​នយោបាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ