ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការនាំចូលទំនិញពីសិង្ហបុរី និងម៉ាឡេស៊ីស្ទុះខ្លាំង ខណៈទំនិញថៃធ្លាក់ចុះ

3 ម៉ោង មុន

ចាប់តាំងពី​មាន​អរិភាព​ព្រំដែន​ជាមួយ​ថៃ ការ​នាំ​ចូល​ពី​បណ្តា​ប្រទេស​អាស៊ាន ឃើញ​កំណើន​ស្ទុះ​ខ្លាំង​បំផុត​នោះ គឺ​មាន​ប្រទេស​សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី ខណៈ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ឃើញ​ធ្លាក់​ចុះ ។ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា…

ចាប់តាំងពី​មាន​អរិភាព​ព្រំដែន​ជាមួយ​ថៃ ការ​នាំ​ចូល​ពី​បណ្តា​ប្រទេស​អាស៊ាន ឃើញ​កំណើន​ស្ទុះ​ខ្លាំង​បំផុត​នោះ គឺ​មាន​ប្រទេស​សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី ខណៈ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ឃើញ​ធ្លាក់​ចុះ ។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ពេញ​មួយ ឆ្នាំ​២០២៥​កន្លង​ទៅ ការ​នាំ​ចូល​ពី​ប្រទេស​សិង្ហ​បុរី មាន​សន្ទុះ​ស្ទុះ​ឡើង​រហូត​ដល់​ទៅ​១,៣៤​ពាន់​លាន​ដុល្លារ​កើនឡើង ដល់​ទៅ​៦៨​ភាគរយ ហើយ​ម៉ា​ឡេ​ស៊ី​វិញ​នោះ គឺ​មាន​ប្រមាណ​ជា​ជាង ៩៣៥ លាន​ដុល្លារ​កើនឡើង​ជាង​៣០​ភាគរយ ។

ដោយឡែក ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​វិញ គឺ​ថៃ​ធ្លាក់​ចុះ​១៥​ភាគរយ មក​នៅ​ត្រឹម​២,៩២ ពាន់​លាន​ដុល្លារ ហើយ​ការ​នាំ​ចូល​ពី​វៀតណាម គឺ​នៅ​ក្នុង​រង្វង់​ធ្លាក់​ចុះ​២,៥​ភាគរយ ពោល គឺ​មាន​តម្លៃ​៤,១៦ ពាន់​លាន​ដុល្លារ ហើយពី​ប្រទេស​ឡាវ​វិញ​នោះ គឺ​ធ្លាក់​ចុះ​២,៨​ភាគរយ មក​នៅ​ត្រឹម​២៣២​លាន​ដុល្លារ​ជាង​បន្តិច ។

ក្រៅពី​នោះ​កម្ពុជា បាន​បង្កើត​ការ​នាំ​ចូល​ពី​ប្រទេស​ផ្សេង​ៗ​ដូ​ជ​ជា​ចិន កូរ៉េ​ខាងត្បូង និង​ជប៉ុន​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ