ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍«សំណេរអង្គរ»លើកទី៣៖ ប្រារព្ធធ្វើនៅលើស្ពានហាលអង្គរ មានបេក្ខជនជិត២​ពាន់នាក់ចូលរួមប្រកួត​

1 នាទី មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ នា​ថ្ងៃ​ទី​១៨ ខែ មក​រា ឆ្នាំ​២០២៦ ព្រឹត្តិការណ៍​សរសេរ​តាម​អាន​ជា​សាធារណៈ​លើក​ទី​៣ «​សំ​ណេ​រ​អង្គរ​» បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​លើ​ស្ពាន​ហាល​ខាងលិច នៃ​ប្រាសាទអង្គរវត្ត…

ខេត្ត​សៀម​រា​ប ៖ នា​ថ្ងៃ​ទី​១៨ ខែ មក​រា ឆ្នាំ​២០២៦ ព្រឹត្តិការណ៍​សរសេរ​តាម​អាន​ជា​សាធារណៈ​លើក​ទី​៣ «​សំ​ណេ​រ​អង្គរ​» បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​លើ​ស្ពាន​ហាល​ខាងលិច នៃ​ប្រាសាទអង្គរវត្ត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា និង​ឯកឧត្ដម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ​ម៉ា​នី ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត ហង់ ពៅ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​ឯកឧត្តម លោក​ជំទាវ លោក លោកស្រី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។

«​សំ​ណេ​រ​អង្គរ​» លើក​ទី​៣ គឺជា​ផ្នែក​មួយ​នៃ​ការ​លើកកម្ពស់​អក្សរសាស្ត្រ​ខ្មែរ ដែល​ឆ្នាំ​នេះ​មាន​បេក្ខជន បេ​ក្ខ​នារី និង​បេក្ខសមណ សរុប​ចំនួន ១៨៦០ អង្គ​/​នាក់ បាន​មក​ប្រកួត ប្រជែង​យ៉ាងច្រើន​កុះករ ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ