ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលតែពណ៌ទឹកនោម ក៏អាចដឹងពីសុខភាពតម្រងនោមរបស់អ្នកបានដែរ!

38 វិនាទី មុន

យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ជារៀងរាល់ថ្ងៃ តម្រងនោមរបស់យើងត្រូវចម្រោះឈាមរហូតដល់ជិត ២០០ លីត្រ ដើម្បីកម្ចាត់កាកសំណល់។ ការផឹកទឹកឱ្យបានគ្រប់គ្រាន់គឺជាវិធីដ៏ល្អបំផុតដើម្បីការពារគ្រួសក្នុងតម្រងនោម និងការឆ្លងមេរោគផ្លូវទឹកនោម។ ជាទូទៅ សម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អ…

យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ជារៀងរាល់ថ្ងៃ តម្រងនោមរបស់យើងត្រូវចម្រោះឈាមរហូតដល់ជិត ២០០ លីត្រ ដើម្បីកម្ចាត់កាកសំណល់។ ការផឹកទឹកឱ្យបានគ្រប់គ្រាន់គឺជាវិធីដ៏ល្អបំផុតដើម្បីការពារគ្រួសក្នុងតម្រងនោម និងការឆ្លងមេរោគផ្លូវទឹកនោម។

ជាទូទៅ សម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អ គ្រូពេទ្យណែនាំឱ្យផឹកទឹកធម្មតាពី ១.៥ ទៅ ២ លីត្រក្នុងមួយថ្ងៃ។ ប៉ុន្តែប្រសិនបើអ្នករស់នៅក្នុងតំបន់ក្ដៅ ឬធ្វើការហាត់ប្រាណខ្លាំង អ្នកអាចត្រូវការទឹកច្រើនជាងនេះ។

ដើម្បីដឹងថាអ្នកផឹកទឹកបានគ្រប់គ្រាន់ឬនៅ អ្នកអាចសង្កេតមើលពណ៌ទឹកនោម។ ប្រសិនបើទឹកនោមមាន ពណ៌លឿងខ្ចី ឬសឹងតែថ្លា មានន័យថាអ្នកមានជាតិទឹកគ្រប់គ្រាន់ហើយ ប៉ុន្តែបើទឹកនោមមានពណ៌លឿងចាស់ នោះជាសញ្ញាថាអ្នកត្រូវបន្ថែមជាតិទឹកជាបន្ទាន់។

ទោះជាយ៉ាងណា អ្នកគួរចៀសវាងភេសជ្ជៈផ្អែមខ្លាំង និងភេសជ្ជៈប៉ូវកម្លាំង ព្រោះវាមានសារធាតុផូស្វាតដែលធ្វើឱ្យតម្រងនោមឆាប់ខូច។

ចំណុចគួរប្រយ័ត្ន៖ សម្រាប់អ្នកមានជំងឺតម្រងនោមរ៉ាំរ៉ៃ ឬអ្នកកំពុងលាងឈាម មិនត្រូវផឹកទឹកតាមចិត្តចង់ឡើយ គឺត្រូវតាមដាន និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យជំនាញជាដាច់ខាត ដើម្បីចៀសវាងបញ្ហាទឹកចូលសួត ឬការថយចុះជាតិប្រៃឬអំបិលក្នុងឈាម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ