ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រយ័ត្ន! តំបន់មាត់សមុទ្រអាចបន្តមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់​

2 ម៉ោង មុន

រាជធានីភ្នំពេញ៖ យោងតាមការព្យាករស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឥទ្ធិពលនៃព្យុះឈ្មោះ ណូកា​ន​…

រាជធានីភ្នំពេញ៖ យោងតាមការព្យាករស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឥទ្ធិពលនៃព្យុះឈ្មោះ ណូកា​ន​ កំពុងបន្តជះឥទ្ធិពលមកលើកម្ពុជា។

​ស្ថានភាពបែបនេះ បណ្ដាលឱ្យតំបន់មាត់សមុទ្ររួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីប្រមាណ ១០%។ ចំណែក​ឯរលកសមុទ្រវិញ អាចមានកម្ពស់ចន្លោះពី ០,៥០ ម៉ែត្រ ទៅ ១,០០ ម៉ែត្រ។

ដោយឡែក សម្រាប់បងប្អូនដែលរស់នៅតំបន់វាលទំនាប និងតំបន់ខ្ពង់រាបវិញ ពុំមានភ្លៀងធ្លាក់នោះទេ ប៉ុន្តែសីតុណ្ហភាពអាចចុះត្រជាក់នៅពេលព្រឹកចន្លោះពី ២០អង្សាសេ ទៅ ២២អង្សាសេ ព្រមទាំងមានខ្យល់បក់ក្នុងល្បឿនពី ៥ ទៅ ៦ ម៉ែត្រក្នុងមួយវិនាទី។

សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន និងថែទាំសុខភាព ចំពោះការប្រែប្រួលធាតុអាកាសនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ