ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់ជម្លោះផ្ទៃក្នុង! កងកម្លាំងឃើដចាប់ដៃជាមួយរដ្ឋាភិបាលស៊ីរី ដើម្បីបង្រួបបង្រួមប្រទេសឡើងវិញ

2 ម៉ោង មុន

ប្រទេសស៊ីរី៖ រដ្ឋាភិបាលស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយជនជាតិឃើដ បានប្រកាសបទឈប់បាញ់ទូទាំងប្រទេសជាបន្ទាន់ ក្រោយការប្រយុទ្ធគ្នាអស់រយៈពេល ២ សប្តាហ៍។ នេះបើយោងតាមសារព័ត៌មាន…

ប្រទេសស៊ីរី៖ រដ្ឋាភិបាលស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយជនជាតិឃើដ បានប្រកាសបទឈប់បាញ់ទូទាំងប្រទេសជាបន្ទាន់ ក្រោយការប្រយុទ្ធគ្នាអស់រយៈពេល ២ សប្តាហ៍។ នេះបើយោងតាមសារព័ត៌មាន BBC និងប្រភពដទៃទៀត ចុះផ្សាយនៅថ្ងៃទី១៩ ខែមករានេះ។

ក្រោមគោលការណ៍កិច្ចព្រមព្រៀង ១៤ ចំណុច កងកម្លាំងឃើដនឹងត្រូវបញ្ចូលទៅក្នុងជួរកងទ័ពជាតិស៊ីរី ហើយរដ្ឋាបាលទីក្រុងដាម៉ាសនឹងចូលគ្រប់គ្រងតំបន់សំខាន់ៗឡើងវិញ រួមមានច្រកព្រំដែន និងអណ្ដូងប្រេងសក្តានុពលនៅភាគខាងកើត និងភាគខាងជើងប្រទេស។


កិច្ចព្រមព្រៀងនេះត្រូវបានមើលឃើញថាជាជោគជ័យដ៏ធំរបស់ប្រធានាធិបតី អាម៉េដ អាល់សារ៉ា ក្នុងការបង្រួបបង្រួមទឹកដីដែលធ្លាប់ត្រូវបានបំបែកដោយសង្រ្គាមស៊ីវិលជិត ១០ ឆ្នាំ។ ជាថ្នូរនឹងការប្រគល់អំណាចគ្រប់គ្រង កងកម្លាំងឃើដទទួលបានការទទួលស្គាល់សិទ្ធិផ្នែកវប្បធម៌ និងភាសាជាផ្លូវការជាលើកដំបូងបំផុត ចាប់តាំងពីឆ្នាំ ១៩៤៦។ ការសម្របសម្រួលនេះក៏មានការគាំទ្រពីសហរដ្ឋអាម៉េរិកផងដែរ ដើម្បីធានាថាការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ISIS នឹងនៅតែបន្តធ្វើឡើងក្រោមទម្រង់កងទ័ពជាតិដែលរឹងមាំ និងមានឯកភាពតែមួយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ