ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមឈប់ដុតសំរាម ! ផ្សែងពុលជាឃា.តករលាក់មុខបំផ្លាញសួត បេះដូង និងបង្កជំងឺមហារីក

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សូម​ឈប់​ដុត​សំរាម ! ដើម្បី​សុខភាព និង​បរិស្ថាន​យើង​ទាំងអស់​គ្នា ។ ការ​ដុត​សំរាម​បញ្ចេញ​ផ្សែង​ពុល ដែល​ផ្តល់​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវិត និង​សហគមន៍​ដូច​ជា…

រាជធានី​ភ្នំពេញ ៖ សូម​ឈប់​ដុត​សំរាម ! ដើម្បី​សុខភាព និង​បរិស្ថាន​យើង​ទាំងអស់​គ្នា ។ ការ​ដុត​សំរាម​បញ្ចេញ​ផ្សែង​ពុល ដែល​ផ្តល់​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវិត និង​សហគមន៍​ដូច​ជា ៖ ផល​ប៉ះពាល់​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​។ នេះ​បើ​យោង​តាម​ក្រសួងបរិស្ថាន​បាន​ប្រកាស​នា​ថ្ងៃ​ទី​១៧ ខែមករា​នេះ ។

-​បំផ្លាញ​សួត និង​បេះដូង​៖ បង្ក​ឱ្យ​មាន​ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ និង​ប៉ះពាល់​ដល់​ចរន្តឈាម​។
-​ប៉ះពាល់​ដល់​កុមារ​៖ រារាំង​ការ​លូតលាស់​ផ្នែក​បញ្ញា ស្មារតី និង​សុខភាព​រាង​កាយ​របស់​ក្មេង​ៗ​។
-​បំពុលបរិស្ថាន ៖ ធ្វើ​ឱ្យ​ខូចគុណភាព​ខ្យល់អាកាស ដី​កសិកម្ម និង​ប្រភព​ទឹក​ប្រើប្រាស់​។
-​ឡើង​កម្ដៅ​ផែនដី​៖ ជំរុញ​ឱ្យ​មានការ​ប្រែប្រួល​អាកាសធាតុ កាន់តែ​ធ្ងន់ធ្ងរ​។
-​ខាតបង់​ថវិកា​៖ បង្កើន​ចំណាយ​លើ​ការ​ព្យាបាល​ជំងឺ និង​ការ​សម្អាត​បរិស្ថាន​ដែល​ខូចខាត ។
+​គ្រោះថ្នាក់​បំផុត​៖ ការ​ដុត​ប្លា​ស្ទិ​ក ថ្មពិល និង​គ្រឿងអគ្គិសនី បញ្ចេញ​សារធាតុ​គីមី​កាច​សាហាវ​ដែល​បង្ក​ឱ្យ​កើត​ជំងឺមហារីក ។

អ្វី​ដែល​អ្នក​អាច​ចូលរួម​បាន​នៅ​ថ្ងៃនេះ​៖
១. កុំ​ដុត​សំរាម ៖ ជៀសវាង​ការ​ដុត​សំរាម​គ្រប់​ប្រភេទ​នៅ​តាម​ទីវាល គេហដ្ឋាន តាម​ភូមិ និង​ក្នុង​សហគមន៍​។
២. ញែក​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ ៖ បែងចែក​សំណល់​ដែល​អាច​កែ​ច្នៃ និង​ប្រើប្រាស់​ឡើង​វិញ​បាន ។
៣. ធ្វើ​ជីកំប៉ុស ៖ ទុក​សំណល់​សរីរាង្គ (​សំណល់​ផ្ទះបាយ​) ធ្វើ​ជា​ជីកំប៉ុស​សម្រាប់​ដាក់​ដំណាំ ។
៤. គាំទ្រ​ការ​កែ​ច្នៃ ៖ ចូលរួម និង​លើកទឹកចិត្ត​ដល់​សកម្មភាព​កែ​ច្នៃ​សំណល់​ឡើង​វិញ​។
៥. គាំទ្រ​សេវា​ដឹក​សំរាម ៖ ប្រើប្រាស់ ឬ​ស្នើ​ឱ្យ​មាន​សេវា​ដឹក​ជញ្ជូន​សំរាម​នៅ​តាម​មូលដ្ឋាន​របស់​អ្នក​។
ត្រូវ​ចាំ​ថា ៖ ខ្យល់​ស្អាត បរិស្ថាន​ស្អាត គឺជា​ការ​ទទួលខុសត្រូវ​របស់​យើង​ទាំងអស់​គ្នា​!៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ