កម្ពុជាយើងត្រូវតែទប់ស្កាត់អោយបានការក្លែងបន្លំនិងផលិតផលក្លែងក្លាយ ដើម្បីជួយការពារសុខភាពប្រជាជនក៏ដូចជាការពារផលប្រយោជន៍អ្នកប្រើប្រាស់ ដើម្បីកុំអោយកើតមានករណីដូចវៀតណាមដែលបានក្លែងបន្លំសាច់ជ្រូកជាសាច់គោអូស្ត្រាលីលក់ក្នុងតម្លៃថ្លៃ។
អាជ្ញាធរវៀតណាមបានបន្តបង្កើនការបង្ក្រាបផលិតផលក្លែងក្លាយនិងក្លែងបន្លំគុណភាពដោយប្រែក្លាយជាសាច់ជ្រូកជាសាច់គោអូស្ត្រាលីដើម្បីលក់នៅទីផ្សារ។
រឿងនេះ អាចជាមេរៀនមួយសម្រាប់ សមត្ថកិច្ចកម្ពុជាអាចសិក្សាហើយពង្រឹងវិធានការច្បាប់ ដើម្បីការពារអាជីវកម្មមិនស្របច្បាប់ អាជីវកម្មបន្លំ និង អាជីវកម្មមិនសុចរិតនៅក្នុងប្រទេសដែរ ។
តាមសារព័ត៌មានVN Express បានរាយការណ៍ថា សមត្ថកិច្ចនៅវៀតណាមបានរកឃើញសាច់ជ្រូកប្រមាណជាជាង ៥០តោន ត្រូវបានគេក្លែងបន្លំជា សាច់អូស្ត្រាលីហើយលក់នៅក្នុងតម្លៃថ្លៃ ។
ប្រភពដដែលបានឲ្យដឹងថា សាច់ជ្រូកជាង ៥០ តោននេះត្រូវបានចោទប្រកាន់ថាត្រូវបានកែច្នៃ និងលក់ជាសាច់ នាំចូល លំដាប់ខ្ពស់ហើយចែកចាយតាម ភោជនីយដ្ឋាននានាទូទាំងភាគខាងត្បូងប្រទេសវៀតណាម ។
កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៦ អាជ្ញាធរក្រុងហូជីមិញបានឃាត់ខ្លួនមនុស្សសរុបប្រមាណជា ៧ នាក់ ពាក់ព័ន្ធនឹងករណីនេះ ។ អ្នកដែលត្រូវឃុំខ្លួនទាំងមានទាំង នាយកក្រុមហ៊ុន Khanh Ngoc SG Production and Trading និង នាយកក្រុមហ៊ុន Dai Loc Phat Food ផងដែរ ។
សាច់៥០តោននេះ បើលក់ជាសាច់ប្រណិតដូចដែលគេអះអាងថា គឺមានតម្លៃសរុបដល់ទៅ ជាង ៣៨ ម៉ឺនដុល្លារ ៕
ចែករំលែកព័តមាននេះ