ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​២​ឃុំ​ក្នុងស្រុក​ពាម​រក៍ ស្នើ​សុំ​អាជ្ញាធរ​ជួយ​សាងសង់​ផ្លូវ​បេតុង​១​ខ្សែ ក្រោយពិបាកធ្វើដំណើរខ្លាំងនៅរដូវវស្សា

15 ម៉ោង មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង : ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង 1,000 ម៉ែត្រ​ដែល​ជា​ខ្សែបន្ទាត់​ខណ្ឌ​ចែក​ឃុំ​ព្រែក​ខ្សាយ ( ខ ) និង​ឃុំ​អ្នក​លឿង ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ពាម​រក៍…

ខេត្ត​ព្រៃវែង : ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង 1,000 ម៉ែត្រ​ដែល​ជា​ខ្សែបន្ទាត់​ខណ្ឌ​ចែក​ឃុំ​ព្រែក​ខ្សាយ ( ខ ) និង​ឃុំ​អ្នក​លឿង ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ពាម​រក៍ សាងសង់​ធ្វើ​ជា​ផ្លូវ​បេតុង​បាន​ប្រវែង​ជាង 600 ម៉ែត្រ​ហើយ កាលពី​២​ឆ្នាំ​មុន​។

ប៉ុន្តែ​នៅ​សល់​ប្រមាណ​ជាង 500 ម៉ែត្រ​ទៀត​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​បាន​សាងសង់​នៅឡើយ​ទេ គឺ​វា​នៅ​ជា​ផ្លូវ​ដី​នៅឡើយ​នៅ​ខែវស្សា ផ្លូវ​នេះ​ពោរពេញ​ទៅ​ដោយ​ភក់ល្បាប់ មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ទេ ហើយ​នៅ​រដូវប្រាំង​វិញ តួ​ផ្លូវ​ប្រេះ​បែក​ក្រហែង ជង្ហុករ​ដឹប​រដុប​ពិបាកធ្វើ​ដំណើរ​ខ្លាំង​ណាស់​។ ដូច្នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​ទាំង​ពីរ​ឃុំ បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ ជួយ​បន្ត​សាងសង់​ផ្លូវ​នេះ​បង្ហើយ ដើម្បី​ឱ្យ​ពួក​គាត់​មាន​ភាព​ងាយស្រួល ពេល​ធ្វើ​ដំណើរ​ទៅ​ស្រែ​ចម្ការ ពិសេស​ទៅ​ធ្វើបុណ្យ​ទាន នៅ​វត្ត​ទួល​សមាធិ ដែល​នៅ​ចុង​ភូមិ​តែ​ម្ដង​។

ឆ្លើយ​តប​ការ​ស្នើ​សុំ​នេះ​លោក ជុំ ជា មេឃុំ​ព្រែក​ខ្សាយ ( ខ ) និង​លោក ភោគ ថា​នី មេឃុំ​អ្នក​លឿង បាន​ឆ្លើយ​ដូច​គ្នា​ថា ផ្លូវ​នេះ​ជា​បន្ទាត់​ខ​ណ្ឌ័​ចែក​ដែន​រដ្ឋបាល រវាង​ឃុំ​ព្រែក​ខ្សាយ ( ខ ) និង​ឃុំ​អ្នក​លឿង ហើយ​វា​ស្ថិត​នៅ​ក្រោម​ការ ទទួលខុសត្រូវ​របស់​អាជ្ញាធរ​ស្រុក ដូច្នេះ​សូម​ឲ្យ​សួរ​ទៅ​ខាង​ស្រុក​ទើប​ដឹង​។

ចំណែក​លោក កែវ ពិសី អភិបាលស្រុក​ពាមរ​ក៍បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវ​នេះ​គឺ​ស្ថិត​នៅ​ក្រោម​ការ​ទទួលខុសត្រូវ របស់​រដ្ឋបាល​ស្រុក​ពិតមែន ហើយ​រូប​លោក​បាន​ជជែក​ជាមួយនឹង​អាជ្ញាធរ​ឃុំ​និង​បាន​រៀបចំ​ផែនការ​រួចរាល់​ហើយ គឺ​គ្រោង​នឹង​សាងសង់​បង្ហើយ​ផ្លូវ​នេះ នៅ​ឆ្នាំ 2027 ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​យោគយល់ និង​អត់ទ្រាំ​មួយ​ឆ្នាំ​ទៀត ឆ្នាំ​ក្រោយ​នឹង​បាន​ផ្លូវ​បេតុង​ធ្វើ​ដំណើរ​បាន​ស្រួល​ហើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ