ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីក្រុងពលី និងបញ្ចុះបឋមសិលាសាងសង់ «សួនតេជោសន្តិភាពខេត្តស្ទឹងត្រែង» ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីរំលេចនូវប្រវត្តិសាស្ត្រនៃការស្វែងរកសន្តិភាព និងបង្កើនសក្ដានុពលទេសចរណ៍ក្នុងខេត្ត។
លោកអភិបាលខេត្តបានបញ្ជាក់ថា៖ការសាងសងសួននេះឡើងគឺក្នុងគោលបំណងរំលេចអំពីគុណតម្លៃនៃសន្តិភាពដែលបានកសាងមកឡើងដោយសម្តេច តេជោ ហ៊ុនសែន ក្នុងការដាក់
ចេញនូវគោលនយោបាយឈ្នះ ឈ្នះ ដែលបាននាំសន្តិភាពពេញបរិបូណ៌ជូនជាតិមាតុភូមិនិងប្រជាជននៅថ្ងៃទី២៩ខែធ្នូឆ្នាំ១៩៩៨ ។ជាមួយគ្នានោះរាជរដ្ឋាភិបាលក៏បានកំណត់យកថ្ងៃទី២៩ធ្នូ រៀងរាល់ឆ្នាំជាទិវាសន្តិភាពនៅកម្ពុជាផងដែរ។
សួនតេជោសន្តិភាពនេះ នឹងក្លាយជាមរតកវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់អ្នកជំនាន់ក្រោយ ដោយមានរំលេចនូវ៖ចម្លាក់ក្បាច់រចនាខ្មែរ លើផ្ទាំងចម្លាក់ឆ្លុះបញ្ចាំងពីសកម្មភាព និងដំណើរការស្វែងរកសន្តិភាពរបស់សម្តេចតេជោ។ ការអភិវឌ្ឍក្នុងខេត្ត នៅតាមផ្ដែនីមួយៗនឹងមានឆ្លាក់រូបភាពបង្ហាញពីសមិទ្ធផលនានាក្នុងខេត្តស្ទឹងត្រែង។និងមានតម្កល់រូបភាពអតីតថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងពីមុនៗមក នៅលើសួនតេជោ សន្តិភាព នោះដែរ។
សួនថ្មីនេះ ស្ថិតនៅទីតាំងយុទ្ធសាស្ត្រចន្លោះកណ្តាលនៃ វេទិការនាគជ័យ ទីលានតេជោសន្តិ
ភាព និង រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ត្រង់ទល់មុខសាលាខេត្តស្ទឹងត្រែង។
គម្រោងនេះត្រូវបានគេរំពឹងថា នឹងក្លាយជាចំណុចទាក់ទាញទេសចរណ៍និង បង្កើនសោ
ភ័ណភាពក្រុងឱ្យកាន់តែស្រស់បំព្រង និងជាកន្លែងកម្សាន្តសាធារណៈសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕








ចែករំលែកព័តមាននេះ