ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​លក់​បន្លែ ផ្លែ​ឈើ​នៅ​លើ​ដងផ្លូវ​រាប់រយ​នាក់​នៅតាម​ផ្លូវ​មុនី​រ៉េ​ត​ផ្ទុះ​ការ​តវ៉ា​សុំ​លក់​បន្ត​នៅ​កន្លែង​ដើម

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញៈ​អាជីវករ​លក់​បន្លែ​ផ្លែ​ឈើ​នៅ​លើ​ដងផ្លូវ​នានា​ក្នុង​ខណ្ឌ​បឹង​កេងកង​និង​ខណ្ឌទួលគោក​ជុំវិញ​ផ្សារ​ដើម​គរ​បាន​ផ្ទុះ​ការ​តវ៉ា​បិទផ្លូវ​ព្រះ​មុនី​រ៉េ​ត​ដើម្បី​ទាមទារ​សុំ​សិទ្ធិ​បន្ត​លក់ដូរ​នៅ​លើ​ដងផ្លូវ​ខណៈ​ពេល​ដែល​អាជ្ញាធរ​បាន​ប្រើ​កម្លាំង​រៀបចំ​សណ្តាប់ធ្នាប់ និង​រុះរើ​គ្រែ​លក់ដូរ នៅ​លើ​ដងផ្លូវ​ដើម្បី​បង្ខំ​ឲ្យ​អាជីវករ​ទៅ​លក់ដូរ​នៅ​ផ្សារ​ដើម​គរ​ថ្មី​ ដែលនៅជាយក្រុង ។ ការ​តវ៉ា​នេះ​បាន​ផ្ទុះ​ឡើង​តាំងពី​យប់​ថ្ងៃ​ទី​១៧ ខែមករា​ឆ្នាំ​២០២៦​និង​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មករ​រា ឆ្នាំ​២០២៦​។​ការ​តវ៉ា​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​បន្ទាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​តម្រូវ​ឱ្យ​អាជីវករ​លក់ដូរ​នៅ​តាម​ដងផ្លូវ​មុន្នី​រ៉េ​ត​និង​តាម​ដងផ្លូវ​នានា​ជុំវិញ​ផ្សារ​ដើម​គរ ទាំងអស់​ទៅ​លក់ដូរ​នៅ​ផ្សារ​ដើម​គរ​ថ្មី​ក្នុង​គោលបំណង​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ដងផ្លូវ​ដើម្បី​កាត់​បន្ថយ​ការ​កក់​ផ្ទះ​ចរាចរណ៍​និង​លើកកម្ពស់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​។…

រាជធានី​ភ្នំពេញៈ​អាជីវករ​លក់​បន្លែ​ផ្លែ​ឈើ​នៅ​លើ​ដងផ្លូវ​នានា​ក្នុង​ខណ្ឌ​បឹង​កេងកង​និង​ខណ្ឌទួលគោក​ជុំវិញ​ផ្សារ​ដើម​គរ​បាន​ផ្ទុះ​ការ​តវ៉ា​បិទផ្លូវ​ព្រះ​មុនី​រ៉េ​ត​ដើម្បី​ទាមទារ​សុំ​សិទ្ធិ​បន្ត​លក់ដូរ​នៅ​លើ​ដងផ្លូវ​ខណៈ​ពេល​ដែល​អាជ្ញាធរ​បាន​ប្រើ​កម្លាំង​រៀបចំ​សណ្តាប់ធ្នាប់ និង​រុះរើ​គ្រែ​លក់ដូរ នៅ​លើ​ដងផ្លូវ​ដើម្បី​បង្ខំ​ឲ្យ​អាជីវករ​ទៅ​លក់ដូរ​នៅ​ផ្សារ​ដើម​គរ​ថ្មី​ ដែលនៅជាយក្រុង ។

ការ​តវ៉ា​នេះ​បាន​ផ្ទុះ​ឡើង​តាំងពី​យប់​ថ្ងៃ​ទី​១៧ ខែមករា​ឆ្នាំ​២០២៦​និង​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មករ​រា ឆ្នាំ​២០២៦​។​ការ​តវ៉ា​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​បន្ទាប់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​តម្រូវ​ឱ្យ​អាជីវករ​លក់ដូរ​នៅ​តាម​ដងផ្លូវ​មុន្នី​រ៉េ​ត​និង​តាម​ដងផ្លូវ​នានា​ជុំវិញ​ផ្សារ​ដើម​គរ ទាំងអស់​ទៅ​លក់ដូរ​នៅ​ផ្សារ​ដើម​គរ​ថ្មី​ក្នុង​គោលបំណង​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ដងផ្លូវ​ដើម្បី​កាត់​បន្ថយ​ការ​កក់​ផ្ទះ​ចរាចរណ៍​និង​លើកកម្ពស់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី ១៨ ខែមករា​អាជីវករ​បាន​បន្ត​តវ៉ា​នឹង​បាន​បិតផ្លូវ​ព្រៈ​មុនី​រ៉េ​ត​ត្រង់​មុខ​ផ្សារ​ដើម​គរ​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​ដើម្បី​ទាមទារ​សុំ​លក់ដូរ​នៅ​កន្លែង​ដើម​។ លោក សុខ ពេញ​វុ​ធ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ក្រុមការងារ​និង​អាជ្ញាធរ​ដែនដី ចុះ​ធ្វើការ​សម្របសម្រួល និង​ពន្យល់​ណែនាំ​ដល់​បងប្អូន​អាជីវករ អោយទៅ​លក់ដូរ​នៅ​ផ្សារ​ដើម​គរ​ថ្មី​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ​។ អាជីវករ​បានអោយ​ដឹង​ថា ពួក​គាត់​មិន​ចង់​ចាកចេញ​ទៅ​លក់​នៅ​ផ្សារ​ដើម​គរ​ថ្មី​នោះ​ទេ ដោយសារ​ទីតាំង​ថ្មី​មាន​ចម្ងាយ​ឆ្ងាយ ដែល​អាច​ធ្វើ​ឱ្យ​ការ​លក់ដូរ​មិន​ដាច់ និង​ប៉ះពាល់​ដល់​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ។

លោកស្រី​ដោ សម្ផស្ស នាយិកា​រង​និង​ជា​អ្នក នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​កំពុង​រៀបចំ​លាង​សម្អាត​អនាម័យ មហាវិថី​ម៉ៅ​សេ​ទុង មហាវិថី​ព្រះ​មុន្នី​រ៉េ​ត ផ្លូវ​២៣០ និង​តំបន់​ជុំវិញ​ពាក់ព័ន្ធ ដើម្បី​តៀម​រៀបចំ​ជួសជុល និង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ​នោះ​។ លោកស្រី​បាន បញ្ជាក់​ជូន​សាធារណៈជន​ទាំងអស់​ជ្រាប​ថា ដេ​ី​ម្បី​លេ​ី​ក​កម្ពស់​សោភ័ណ​ភាព​ហេដ្ឋារចនាសម្ព័ន្ធ និង​សណ្ដាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ ចាប់ពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៦ នេះ​តទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​មិន​អនុញ្ញាត​ឱ្យ​មានការ​លក់ដូរ​ឥត​សណ្ដាប់ធ្នាប់​រំលោភ​ចិ​ញ្ចេ​ី​ម​ផ្លូវ និង​ទ្រូងផ្លូវ​សាធារណៈ នៅ​មហាវិថី​មុនី​រ៉េ​ត មហាវិថី​ម៉ៅ​សេ​ទុង និង​តំបន់​ជុំវិញ​ផ្សារ​ដេ​ី​មគ ព្រមទាំង​តំបន់​ពាក់ព័ន្ធ​ជុំវិញ​។​ដូចនេះ​សូម​បងប្អូន​ធ្វើការ​អធ្យាស្រ័យ ដោយ​ក្តី​អនុគ្រោះ​បំផុត​។ សូម​បញ្ជាក់​ថា ការ​ដាក់​តាំង​លក់​នៅ​លើ​ចិញ្ចើម​ផ្លូវ និង​ការ​រំ​លោ​.​ភយ​ក​ផ្ទៃ​ផ្លូវ​រហូត​ដល់​ពាក់កណ្ដាល​ទ្រូងផ្លូវ នា​ពេល​កន្លង​មក បាន​ធ្វើ​ឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ​យ៉ាងធ្ងន់ធ្ងរ និង​បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​រៀងរាល់ថ្ងៃ នៅ​បណ្តោយ​ផ្លូវ​នេះ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទូទៅ និង​បាត់បង់​សោ​ភ័​ណ្ឌ​ភាព​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ