ខេត្តស្វាយរៀង ៖ ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ កម្លាំងនាយកដ្ឋានសន្តិសុខ នៃអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយកម្លាំងមន្ត្រីពន្ធនាគារខេត្តស្វាយរៀង មណ្ឌលអប់រំកែប្រែទី២ មណ្ឌលអប់រំកែប្រែទី៣ បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំ ចំនួន ០៨នាក់ ពីពន្ធនាគារខេត្តស្វាយរៀង ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៣ ចំនួន៧នាក់ បុរស និងមណ្ឌលអប់រំកែប្រទី២ ចនួន០១នាក់ ស្ត្រី ដើម្បីរំដោះភាពចង្អៀតណែន ក្រោមការចុះអនុវត្តបញ្ជាផ្ទាល់ដោយលោកវរអគ្គានុរក្សថ្នាក់លេខ១ ង៉ិល សេងលី ប្រធានការិយាល័យសន្តិសុខ នៃនាយកដ្ឋានសន្តិសុខពន្ធនាគារ ប្រកបដោយសុវត្ថិភាព ពីនៅពន្ធនាគារខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ៕




ចែករំលែកព័តមាននេះ