កោះហ្គ្រេនឡែន ៖ កងទហានដំបូងៗរបស់បណ្ដាប្រទេសអឹរ៉ុបសម្ព័ន្ធមិត្តរបស់ដាណឹម៉ាក់ ដែលសុទ្ធតែជាសមាជិកសហភាពអឺរ៉ុបឬអូតង់ បានបញ្ជូនមកដល់កោះហ្គ្រេនឡែនហើយកាលពីថ្ងៃទី១៥មករា ។

បារាំង អាល្លឺម៉ង់ ស៊ុយអែតនិងន័រវែស រួមទាំងហូឡង់ ហ្វាំងឡង់និងអង់គ្លេសក៏ប្រកាសពីការបញូនបុគ្គលិកយោធា សម្រាប់បេសកកម្មស៊ើបការណ៍ ក្នុងក្របខណ្ឌនៃសមយុទ្ធយោធារបស់ដាណឹម៉ាក់មានឈ្មោះថាARCTIC EN DURANCE ដែលរៀចចំធ្វើជាមួយជាមួយបណ្ដាសម្ព័ន្ធមិត្តក្នុងអូតង់។ វត្តមាននៃកងទាហានទាំងនោះត្រូវបានគេបកស្រាយថា ជាការបង្ហាញកម្លាំងប្រឈមមុខនឹងការគំរាមដណ្ដើមយកកោះហ្គ្រេនឡែនពីសំណាក់លោកដូណាល់ត្រាំ។

កាលពីថ្ងៃទី១៤មករា ប្រធានាធិបតីបារាំងលោកអេមម៉ានុយអែលម៉ាក្រុងគូសបញ្ជាក់ថា ការរំលោភបំពានអធិបតេយ្យភាពរបស់ហ្គ្រេនឡែននឹងនាំឲ្យមានផលវិបាកធ្ងន់ធ្ងរដែលនឹងមិននឹកស្មានដល់។ លោកម៉ាក្រុងបានព្រមានថា បារាំងបានតាមដានសភាពការណ៍ជាមួយការប្រុងប្រយ័ត្នខ្ពស់បំផុត។

យើងមិនមើលស្រាលឡើយចំពោះបណ្ដាសេចក្ដីថ្លែងការណ៍ពីកោះហ្គ្រេនឡែន ។ លោកសម្ដែងពីសាមគ្គីភាពពេញទំហឹងជាមួយដាណឹម៉ាក់និងជួយការពារអធិបតេយ្យភាពរបស់ប្រទេសនេះ៕
ចែករំលែកព័តមាននេះ