ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិមាន​ក្រឹម​ឡាំង​ព្រមាន​ថា«​ពេលវេលា​កាន់តែ​ខើច​»សម្រាប់​អ៊ុយ​ក្រែ​ន ខណៈ​ការ​ចរចា​ផ្ដួច​ផ្ដើម​​ដោយ​លោក​ត្រាំ មិន​ទាន់​ទទួល​បាន​​លទ្ធ​ផល

44 វិនាទី មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ វិមាន​ក្រឹម​ឡាំង​វាយតម្លៃ កាលពី​ថ្ងៃ​ទី​១៥ មក​រា ថា ពេលវេលា​កាន់តែ​ខើច​ហើយ​សម្រាប់​អ៊ុយ​ក្រែ​ន ប្រសិនបើ​មិន​ព្រម​រក​ច្រកចេញ​តាម​ការ​ចរចា​មួយ​ចំពោះ​សង្គ្រាម​ប្រឆាំង​រុ​ស្ស៊ី ក្រោយ​ច្រើន​ស​ប្ដា​ហ៍​នៃ​ការ​ចរចា​ផ្ដួចផ្ដើម​ឡើង​ដោយ​លោក​ដូ​ណា​ល់​ត្រាំ មិន​ទ​ទួន​បាន​ផល​ទេ​នោះ…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ វិមាន​ក្រឹម​ឡាំង​វាយតម្លៃ កាលពី​ថ្ងៃ​ទី​១៥ មក​រា ថា ពេលវេលា​កាន់តែ​ខើច​ហើយ​សម្រាប់​អ៊ុយ​ក្រែ​ន ប្រសិនបើ​មិន​ព្រម​រក​ច្រកចេញ​តាម​ការ​ចរចា​មួយ​ចំពោះ​សង្គ្រាម​ប្រឆាំង​រុ​ស្ស៊ី ក្រោយ​ច្រើន​ស​ប្ដា​ហ៍​នៃ​ការ​ចរចា​ផ្ដួចផ្ដើម​ឡើង​ដោយ​លោក​ដូ​ណា​ល់​ត្រាំ មិន​ទ​ទួន​បាន​ផល​ទេ​នោះ ។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ឌី​មី​ឌ្រី​ប៉េ​ស្កូវ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្លែង​ថា សភាព​ការណ៍​ធ្លាក់​ដុនដាប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ សម្រាប់​របប​ក្រុង​គៀវ ហើយ​បង្អួច​របស់​ខ្លួន​សម្រាប់​ធ្វើការ​សម្រេចចិត្ត​កាន់តែ​រួម​តូច​ទៅ ។ ដល់់​ពេល​ដែល​លោក​ហ្សេ​ឡេ​ស្គី​ត្រូវ​ប្រកាន់​យក​ការ​ទទួលខុសត្រូវ និង​ធ្វើការ​សម្រេចចិត្ត​ដោយ​សម​ស្រប​ហើយ ។

គួរ​រំលឹក​ថា ក្រុង​ម៉ូ​ស្គូ​ទាមទារ​ជា​ពិសេស ឲ្យ​ក្រុង​គៀវ​លះបង់​ទាំងស្រុង​តំបន់​ដុន​បាស់​ទាំងស្រុង​ឲ្យ​ដល់​រុ​ស្ស៊ី​ដែល​កាន់កាប់​តំបន់​នោះ​ស្ទើរ​ទាំងមូល​រួច​ហើយ​។ ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្លា់​ឌី​មៀរ​ពូ​ទី​ន ធ្លាប់​លើក​កាលពី​ដំណាច់ឆ្នាំ​២០២៥​ថា រុ​ស្ស៊ី​នឹង​ធ្វើ​ឲ្យ​សម្រេច​ទិស​ដៅ​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​តាម​ផ្លូវ​យោធា ប្រសិនបើ​ការ​ចរចា​បរាជ័យ​។

នៅ​លើ​រណសិរ្ស​កងទ័ព​រុ​ស្ស៊ី​ដែល​មាន​កម្លាំង​ច្រើន​ជាង បន្ត​វាយ​រុលទៅមុខ​យឺត​ៗ​ក្នុង​តំបន់​មួយ​ចំនួន ទោះជា​រង​ការ​បាត់បង់​ធ្ងន់ធ្ងរ​។ កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​ប្រកាស​ថា តំបន់​ក្រុង​គៀវ ក្រុង​ខា​គៀវ ក្រុង​ហ្សា​ប៉ូ​រី​ហ្ស៊ី​យ៉ា និង​ក្រុង​ឌី​នី​ប្រូ​ប៉េ​ក្រូ​វ​ស្ក៍​កាលពី​ថ្ងៃ​ទី​១៣​មក រង​ការ​វាយប្រហារ​នា​ពេល​យប់ ដោយ​គ្រាប់​មី​ស៊ី​ល​២៥​គ្រាប់​និង​ដ្រូ​ន​២៩៣​គ្រឿង​។

ក្រសួង​ថាមពល​អ៊ុយ​ក្រែ​ន​រៀបរាប់​ពី​ការ​ដាច់​ភ្លើង​ថ្មី​ក្នុង​រដ្ឋធានី​គៀវ​និង​តំបន់​ជុំវិញ មក​ពី​ការ​វាយប្រហារ​លើ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី ក្នុង​ពេល​ដែល​លក្ខខណ្ឌ​ឧតុនិយម​កំពុង​អាក្រក់បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ