ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលចរាចរណ៍រាជធានី​ភ្នំពេញ ​ឃាត់​រថយន្ត​ដឹក​ទំនិញលើសទម្ងន់​ជាង​២០​តោន កិនផុងបំផ្លាញ​ផ្លូវ​សាធារណៈ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ​រថយន្ត​ដឹកធុង​ហ្គា​ស​សំពីងសំពោង​ និង​លើស​ទម្ងន់​ជាង​២០តោន ​ត្រូវ​បាន​កម្លាំង​នគរបាលចរាចរណ៍ ​រាជធានី​ភ្នំពេញ ​ឃាត់ បន្ទាប់​ពី​រថយន្ត​នោះ ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​ម៉ោង​ហាមឃាត់​…

រាជធានី​ភ្នំពេញ ៖ ​រថយន្ត​ដឹកធុង​ហ្គា​ស​សំពីងសំពោង​ និង​លើស​ទម្ងន់​ជាង​២០តោន ​ត្រូវ​បាន​កម្លាំង​នគរបាលចរាចរណ៍ ​រាជធានី​ភ្នំពេញ ​ឃាត់ បន្ទាប់​ពី​រថយន្ត​នោះ ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​ម៉ោង​ហាមឃាត់​ ហើយ​ផុង​​បំផ្លាញផ្លូវ​សាធារណៈ​ ។

តាម​ស្នងការដ្ឋាន​នគរបាល​រាជភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា និង​គោល​ការ​ណែនាំ​របស់​លោកឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៦ កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការ​រង​ទទួល​ការងារ​នគរបាល​ចរាចរណ៍ បាន​បន្ត​ការ​ចុះ​អនុវត្តន៍​ការ​រឹត​បន្តឹង​ច្បាប់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដោយ​ក្នុង​នោះ​បាន​ធ្វើការ​ចាប់​ឃាត់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង ដែល​ដឹក​លើស​ទម្ងន់ច្រើន និង​បាន​កិន​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​បន្ថែម​ទៀត ។

ទាក់ទិន​ការ​ហាមឃាត់​មិន​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ចរាចរ​ចូល​រាជធានី​ភ្នំពេញ​ ក្នុង​ម៉ោង​ហាមឃាត់​នេះ ទោះបីជា​កម្លាំង​សមត្ថកិច្ច​បើក​ការ​ចុះ​រឹត​បន្តឹង​ច្បាប់​តាម​រយៈ​ការ​អប់រំ​ណែនាំ​អស់​ជា​ច្រើន​ខែ​កន្លង​មក​ហើយ ​ក៏​ដោយ ក៏​មាន​ម្ចាស់​យាន្ត និង​បណ្តា​ក្រុមហ៊ុន​មួយ​ចំនួន នៅ​តែ​ពុំ​ទាន់​គោរព​ច្បាប់​នៅឡើយ​នោះ​ទេ ពោល​គឺ​នៅ​តែ​មានការ​បំពាន​ជា​រឿយ​ៗ ។

ទន្ទឹម​នឹង​ការ​មិន​ទាន់​ចូលរួម​គោរព​ច្បាប់​យ៉ាង​ខ្ជាប់ខ្ជួន​នៅឡើយ​នេះ កម្លាំង​សមត្ថកិច្ច​ក៏​ពុំ​បាន​បន្ធូរបន្ថយ​ដៃ​ក្នុង​ការ​អនុវត្ត​នោះ​ដែរ ពោល​គឺ​នៅ​តែ​បង្កើន​ការ​រឹត​បន្តឹង ដើម្បី​ធានា​សុខ​សុវត្ថិភាព​លើ​ដងផ្លូវ​សាធារណៈ កាត់​បន្ថយ​បាន​ពី​ការ​កកស្ទះ និង​កាត់​បន្ថយ​បាន​ពី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ជា​កត្តា​ចម្បង​ក្នុង​ការ​បំផ្លាញ​ទ្រព្យសម្បត្តិ និង​សម្លាប់​អាយុជីវិត​ពលរដ្ឋ ។

លោក​ឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការ​រង​ទទួល​ការងារ​នគរបាល​ចរាចរណ៍ បានឱ្យ​ដឹង​ថា រថយន្ត​ដែល បំផ្លាញ​ផ្លូវ​នោះ​មាន​ចំណុះ​ចំនួន​៥ តោន​តែ​ម្ចាស់​រថយន្ត​បាន​ដឹក​ធុង​ហ្គា​សរ​ហូត​២៧​តោន​ហើយ​ចូល​រាជធានី​ភ្នំពេញ​នៅ​ក្នុង​ម៉ោង​ហាមឃាត់​និង​ផុង​ផ្លូវ​បំភ្លេច​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ទៀត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ