ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ឧកញ៉ា​កម្ពុជា ផ្ដល់​អំណោយ មួយ​លាន​ប្រាំ​ពាន់​ដុល្លារ ជូន​កាកបាទក្រហមកម្ពុជា

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៦ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ដ្រៃយ៍…

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៦ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ដ្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​-​ទទួល​អំណោយ​ពី​សមាគម​ឧកញ៉ា​កម្ពុជា ប្រគល់​ជូន​កាកបាទក្រហមកម្ពុជា ក្នុង​គោលបំណង​ជួយ​ដល់​ជីវភាព​រស់នៅ និង​សម្រាល​បន្ទុក​របស់​វីរ​យុទ្ធ​ជន ព្រមទាំង​ក្រុម​គ្រួសារ និង​ជនភៀសសឹក​កម្ពុជា ។

ក្នុង​ពិធី​នេះ​ដែរ សមាគម​ឧកញ៉ា​កម្ពុជា បាន​ឧបត្ថម្ភ (១)​ថវិកា ចំនួន ១,០០៥,០០០ (​មួយ​លាន​ប្រាំ​ពាន់​) ដុល្លារ​អា​មេ​រិ​ក​គត់ និង​(២)​ទឹកបរិសុទ្ធ​ចំនួន ៥០០​កេស ជូន​ដល់ កាកបាទក្រហមកម្ពុជា ដើម្បី​រៀបចំ​ចាត់ចែង​ជា​អំណោយ​ជួយ​ដល់​វីរ​យុទ្ធ​ជន ព្រមទាំង​ក្រុម​គ្រួសារ ក៏​ដូច​ជា​ជនភៀសសឹក ដែល​កំពុង​រស់នៅ​តាម​ជំរំ ផង​ដែរ ។

កាកបាទក្រហមកម្ពុជា គឺជា​ស្ថាប័ន​មនុស្សធម៌​មួយ ដែល​តែងតែ​ជួយ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​គ្រប់​ស្រទាប់វណ្ណៈ ជា​ពិសេស​អ្នក​ដែល​កំពុង​ជួប​គ្រោះ បញ្ហា និង​មានការ​លំបាក​ក្នុង​ការ​រស់នៅ​។ ក្នុង​គ្រា ដែល​ប្រទេស​ជាតិ​ប្រឈម​ជាមួយនឹង​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ វីរ​យុទ្ធ​ជន ក្រុម​គ្រួសារ និង​ជនភៀសសឹក​ជា​ច្រើន ក៏​ជួប​ប្រទះ​បញ្ហា​បណ្តាល​មក​ពី​ជម្លោះ​នេះ​ដែរ ជាក់ស្តែង​ថ្នាក់ដឹកនាំ​របស់​កាកបាទក្រហមកម្ពុជា បាន​និង​កំពុង​ចុះ​សួរសុខទុក្ខ ឧបត្ថម្ភ ជួយ​ទំនុកបម្រុង និង​សម្រួល​ដល់​ការ​រស់នៅ​របស់​គ្រប់​គ្នា ដោយ​ធានា​ថា ជន​រង​គ្រោះ​ទាំងអស់​មិន​ស្លាប់​ដោយ​ដាច់​ពោះ មិន​រស់​ដោយ​ទុក្ខវេទនា ។

ទន្ទឹម​នឹង​នេះ​ដែរ សប្បុរសជន​ទាំង​ជាតិ ទាំង​អន្តរជាតិ តែងតែ​ចូលរួម​ចំណែក​ជាមួយ​កាកបាទក្រហមកម្ពុជា រួម​មាន​ជា​ថវិកា អំណោយ សម្ភារៈ​ប្រើប្រាស់ ការ​បរិច្ចាគ​ឈាម​ជាដើម ដើម្បី​គាំទ្រ​សកម្មភាព​មនុស្សធម៌​ឥត​ព្រំដែន​របស់​ស្ថាប័ន​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ