ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះដល់តំបន់ច១ ភូមិឯកភាព ខេត្តពោធិ៍សាត់

5 ម៉ោង មុន

ខេត្តពោធិ៍សាត់ ៖ លោក នេត្រ ភក្ត្រា​ ៖ ក្រុម​សម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន…

ខេត្តពោធិ៍សាត់ ៖ លោក នេត្រ ភក្ត្រា​ ៖ ក្រុម​សម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍ អំពី​ស្ថានភាព​ព្រំដែន​នៅ​តំបន់​ច​១ ស្ថិត​នៅ​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ក្រោយ​បទ​ឈប់​បា​.​ញ់​ចូល​ជា​ធរមាន ។

ជាក់ស្តែង លោក​នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​នា​រសៀល​ថ្ងៃ​ទី​១៥ ខែមករា​នេះ​ថា ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែមករា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៤:០៥​នាទី​រសៀល ក្រុម​សម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍ អំពី​ស្ថានភាព​ព្រំដែន​នៅ​តំបន់​ច​១ ស្ថិត​នៅ​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន ។

រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា សូម​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព សន្តិភាព ស្ថិរភាព និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តា​យ​ព្រំដែន​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ