សង្គ្រាមអ៊ុយក្រែន ៖ លើកនេះ ដ្រូនអ៊ុយក្រែនបានវាយប្រហារតបតរុស្ស៊ីវិញ កាលពីព្រឹកថ្ងៃទី១៤ មករា មនុស្ស២នាក់បានត្រូវស្លាប់ និងច្រើននាក់ទៀតរងរបួសក្នុងការវាយប្រហារប្រឆាំងទីក្រុងរុស្ស៊ី រ៉ូស្តូវសៀរលឺដុង និងតំបន់បែលហ្កោរ៉ូដជាប់ព្រំដែនអ៊ុយក្រែន។
នៅក្រុងរ៉ូស្តូវសៀរលឺដុង ជាទីក្រុងធំមួយមានប្រជាជនជាង១លាននាក់ ការវាយប្រហារដោយដ្រូនអ៊ុយក្រែននាំឲ្យមានភ្លើងឆេះក្នុងអគារស្នាក់នៅមួយ បណ្ដាលឲ្យខូចខាតអស់២ល្វែង ។ សាកសពមនុស្សម្នាក់ ត្រូវបានរកឃើញក្រោមគំនរបាក់បែក ។ នេះជាសេចក្ដីរាយការណ៍របស់អភិបាលតំបន់លោកអ៊ីអ៊ូរីស្លីអ៊ូសា ។
នៅតំបន់ក្រុងបែលហ្គោរ៉ូដវិញ នារីម្នាក់បានត្រូវស្លាប់ និងបុរសម្នាក់រងរបួស ក្នុងការវាយប្រហារដោយដ្រូន ពីសំណាក់កងទ័ពអ៊ុយក្រែនប្រឆាំងរថយន្តមួយគ្រឿងដែលត្រូវបំផ្លាញដោយភ្លើង ។
កាលពីថ្ងៃទី១៣ មករា កងទ័ពរុស្ស៊ីបន្តវាយប្រហារខ្លាំងក្លាលើអ៊ុយក្រែន ដែលបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៤នាក់នាពេលយប់ ហើយបណ្ដាលឲ្យមានការដាច់ភ្លើងពេលរដូវរងា ចំណែកនាវាដឹកប្រេងក្រិក២គ្រឿងរងការវាយប្រហារដោយដ្រូនក្នុងសមុទ្រខ្មៅ ។
កងទ័ពអាកាសអ៊ុយក្រែនប្រកាសថា តំបន់ក្រុងគៀវ ក្រុងខាគៀវ ក្រុងហ្សាប៉ូរីហ្ស៊ីយ៉ា និងក្រុងឌីនីប្រូប៉េក្រូវស្ក៍ រងការវាយប្រហារនាពេលយប់ ដោយគ្រាប់មីស៊ីល២៥គ្រាប់ និងដ្រូន២៩៣គ្រឿង ។ ការវាយប្រហារទ្រង់ទ្រាយធំបែបនេះរបស់រុស្ស៊ីធ្វើឡើង៤ថៃ្ង បន្ទាប់ពីការវាយប្រហារប្រហាក់ប្រហែលគ្នានោះដែរ ។
ក្រសួងថាមពលអ៊ុយក្រែនរៀបរាប់ពីការដាច់ភ្លើងថ្មីក្នុងរដ្ឋធានីគៀវនិងតំបន់ជុំវិញ មកពីការវាយប្រហារលើបណ្ដាហេដ្ឋារចនាសម្ព័ន្ធអគ្កិសនី ក្នុងពេលដែលលក្ខខណ្ឌឧតុនិយមកំពុងអាក្រក់បំផុត ៕
The demonstration of some of the 30 DJI Matrice 300 RTK drones purchased for the Armed Forces of Ukraine, August 2, 2022. Photo by Evgen Kotenko/Ukrinform/ABACAPRESS.COM
ចែករំលែកព័តមាននេះ