ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងជាមួយបុរី ឡេង ណាវ៉ាត្រា មិនចេះចប់សោះ ! តើពេលណាចប់ ?

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​ទិញ​ដី ​និង​ផ្ទះ​បុរី​ឡេ​ង ណា​វ៉ា​ត្រា ​(​គម្រោង​ជ្រែ ​១០០) ​ប្រមាណ​ជិត ​១០០​នាក់​បាន​ផ្ទុះ​ការ​តវ៉ា​ដោយ​លើកគ្នា​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម…

រាជធានី​ភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​ទិញ​ដី ​និង​ផ្ទះ​បុរី​ឡេ​ង ណា​វ៉ា​ត្រា ​(​គម្រោង​ជ្រែ ​១០០) ​ប្រមាណ​ជិត ​១០០​នាក់​បាន​ផ្ទុះ​ការ​តវ៉ា​ដោយ​លើកគ្នា​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បិទផ្លូវ ដើម្បី​ស្នើ​សុំទាមទារ​ប្រាក់​ត្រឡប់​មក​វិញ​ និង​ស្រែ​កថា ​អយុត្តិធម៌ ​។ ការ​តវ៉ា​នេះ​ផ្ទុះ​ឡើង​សារ​ជា​ថ្មី​កាលពី​វេលា​ម៉ោង​ ៩ ​និង​ ៣០​នាទី​ព្រឹក​ថ្ងៃ​ទី​ ១៥​ខែមករា ឆ្នាំ​ ២០២៦ ដោយ​ពួក​គេ​បាន​ជួប​ប្រមូលផ្ដុំ​គ្នា​ និង​បិទផ្លូវ​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ស្ថិត​នៅតាម​​វិ​ថីអង្គរ​ក្នុងភូមិ​ឡ​កំបោរ សង្កាត់ ស្វាយប៉ាក់ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ ​។

ទន្ទឹម​នឹងនោះ​ ប្រជាពលរដ្ឋ​ដែល​ផ្ទុះ​ការ​តវ៉ា​ចោទ​ជា​សំណួរ​ថា តើ​ថ្ងៃ​ណា ពេលណា​ បាន​ក្រុមហ៊ុន​ប្រគល់​ដី​ និង​ផ្ទះ​ជូន​ពួក​គាត់​ ។​ បើ​ពុំ​ដូច្នេះ​ទេ​សូម​ប្រគល់​ប្រាក់​ពួក​គាត់​ត្រឡប់​មក​វិញ​ ។ ប្រជាពលរដ្ឋ​ក៏​បាន​ទទូច​ស្នើ​សុំ​ដល់ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ​ព​ន្លឿ​ន​ការ​ដោះស្រាយ​ជូន​ពួក​គាត់ និងទាមទារ​ឲ្យ ឧកញ៉ា ឡេ​ង ណា​រ៉ា​ត្រា ​ម្ចាស់​បុរី​កំណត់​ពេលវេលា​ច្បាស់លាស់​ជា​លាយលក្ខណ៍អក្សរ​ ។ តាម​ប្រជាពលរដ្ឋ​ដែល​ផ្ទុះ​ការ​តវ៉ា បាន​ស្នើ​សុំ​ដល់​ក្រុមហ៊ុន ឡេ​ង ណា​វ៉ា​ត្រា ​នូវ លក្ខខណ្ឌ ១.​ អោយ​ចាប់ផ្ដើម​បុក​គ្រិះ​, ២.​ចាប់ផ្ដើម​សាងសង់​, ៣.​បញ្ចប់​ការ​សាងសង់​ទាំងមូល​នៅ​ក្នុង​ប្លុក​ C E1RA ក្នុង​ឆ្នាំ 2026 ជា​កំហិត​, ៤.​ ប្រគល់​ផ្ទះ​ជូនអតិថិជន ប្លុក ​C E1RA ក្នុង​ឆ្នាំ 2026 ជា​កំហិត​ និង ​៥. សង​លុយ​ពួក​គាត់​វិញ​ ។

បន្ទាប់​ពី​មានការ​តវ៉ា​បិទផ្លូវ​លោក ជិន ប៊ុ​ន​ធឿ​ន អភិបាលខណ្ឌ​ឫ​ស្សី​កែវ​ និង​លោក​វ​រៈ​សេនីយ៍​ឯក ហ៊ា​ង ថា​រ៉េ​ត អធិការ​ខណ្ឌ​ឬឫស្សី​កែវ​ក៍បានចុះ​ស​ម្រ​សម្រួល​សុំ​អោយ​ពលរដ្ឋ​បើកផ្លូវ​ចរាចរណ៍​ឡើង​វិញ កុំអោយ​ប៉ះពាល់​ផ្លូវ​សាធារណៈ ។​ លុះ​នៅ​វេលាម៉ោង ​១១ ពលរដ្ឋ​ដែល​តវ៉ា​ក៏​បាន​បើកផ្លូវ​ចរាចរណ៍​ឡើង​វិញ​ ។

គួរ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​បាន​រង​គ្រោះ​ដោយសារ​ទិញ​ដី ​និង​ផ្ទះ​បុរី ឡេ​ង ណា​វ៉ា​ត្រា​ដែលស្ថិត​ក្នុងភូមិ​អន្លង់​ស្លែង ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល ដោយ​ទិញ​ដី​មិន​បាន​ដី ​ទិញ​ផ្ទះ​មិន​បាន​ផ្ទះ​ និង​បាន​ផ្ទុះ​ការ​តវ៉ា​បិទផ្លូវ​ជាតិ ​៦​អា ​ជា​បន្តបន្ទាប់​ ។ ថ្មី​ៗ​ទៀត​សោត​នៅ​ក្នុង​បណ្ដាញ​សង្គម​ក៏​ផ្ទុះ​ឡើង​នៅពេល​ដែល​មន្ត្រី​យោធា​ម្នាក់​បាន​ក្រោកឈរ និង​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ដែល​យក​លុយ​ធនាគារ​មក​ទិញ​ដី​ និង​ផ្ទះ ហើយ​មិន​បាន​ផ្ទះ​ហើយ​ត្រូវ​បាន​គេ​សម្លុត​គំរាមកំហែង​នៅ​ក្នុង​អង្គប្រជុំ​អោយ​អង្គុយ​ចុះ​មិន​ឲ្យ​និយាយ ​។

ទោះបីជា​យ៉ាងណា​បន្ទាប់​ពី​ផ្ទុះ​ការ​រិះគន់​នៅ​ក្នុង​បណ្ដាញ​សង្គម មន្ត្រី​យោធា​រូប​នោះ​ក៏​ត្រូវ​បាន​លោក​ឧកញ៉ា​ ឡេ​ង ណា​វ៉ា​ត្រា​ ដោះស្រាយ ​។ តែ​ប្រជាពលរដ្ឋ​រង​គ្រោះ​រាប់​ពាន់​នាក់​ទៀត​នៅ​ពុំ​ទាន់​មាន​ដំណោះស្រាយ​ក៏​បន្ត​តវ៉ា​ស្រែ​កថា ​អយុត្តិធម៌​ ៕

​ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ